នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរនៅក្នុងទីផ្សារ តែងតែមានការទាស់ទែងគ្នាពាក់ព័ន្ធនឹងកិច្ចសន្យាលក់ ដោយសារតែមិនមានការយល់ដឹងផ្នែកច្បាប់ថាតើ ទង្វើទាំងនោះវាស្របច្បាប់ ឬមិនស្របច្បាប់ ព្រោះពេលខ្លះពួកគាត់មិនបានដឹងថា អ្វីខ្លះទៅជាកាតព្វកិច្ចរវាងពួកគាត់នៅក្នុងកិច្ចសន្យាលក់ ដូច្នេះខាងក្រោមនេះ គឺជាកាតព្វកិច្ចរបស់អ្នកលក់ដែលមានចែងក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ។ អ្នកលក់ត្រូវពន្យល់ឲ្យបានច្បាស់លាស់ នូវខ្លឹមសារនៃកាតព្វកិច្ចដែលអ្នកលក់ទទួលបន្ទុក ទំនាក់ទំនងគតិយុត្តដែលទាក់ទងទៅនឹងវត្ថុ ឬសិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញ ហើយជាពិសេស ក្នុង ករណីលក់អចលនវត្ថុអ្នកលក់ត្រូវពន្យល់អ្នកទិញឲ្យបានច្បាស់លាស់នូវខ្លឹមសារនៃសិទ្ធិ ការទទួលបន្ទុក និងព្រំដែននៃអចនវត្ថុជាអាទិ៍ ។ ១. ករណីកិច្ចទូទៅរបស់អ្នកលក់ អ្នកលក់ត្រូវរក្សាវត្ថុឲ្យបានល្អរហូតដល់ថ្ងៃកំណត់ ដើម្បីអាចបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនដែលត្រូវប្រគល់វត្ថុនោះ ។ អ...
Nothing is impossible if you mean it. (Linh S. Meng)