Skip to main content

Posts

Showing posts from October, 2012

ច្បាប់វិនិយោគ

១. នីតិវិនិយោគ គឺមកពីពាក្យ នីតិ​ + វិនិយោគ             នីតិអាចឲ្យនិយមន័យតាមទិដ្ឋភាពពីរ គឺតាមន័យ វត្ថុវិស័យ គឺជាសំណុំវិធានគតិយុតិ្តសំដៅគ្រប់​គ្រង​ទំនាក់​​ទំនងសង្គម និងដាក់ទណ្ឌកម្មដោយអាជ្ញាធរសាធារណៈ ក្នុងន័យនេះ នីតិស្ថិតក្នុងន័យ​ចង្អៀតដែល​សំដៅ​ទៅ​លើ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងបទបញ្ជាផ្សេងៗ និងតាមន័យអត្តវិស័យ​សំដៅដល់បុព្វសិទ្ធិ​ទាំង​ឡាយ​របស់បុគ្គលដែលបានផ្តល់ជាប្រយោជន៍ដល់បុគ្គលនោះ នូវអំណាចចាត់​ចែងវត្ថុ​ ឬរបស់មានតម្លៃដែល​ជា​កម្មសិទ្ធិរបស់ខ្លួន និងអាចតម្រូវឲ្យបុគ្គលមួយចំនួនបំពេញតាវកាលិក​ចំពោះខ្លួន ។ ចំណែកឯពាក្យសេដ្ឋកិច្ច សំដៅ​​រាល់លទ្ធកម្មនៃទ្រព្យមូលធនដើម្បីប្រមូល ឬប្រើប្រាស់​ចំណូលពីទ្រព្យមូលធននោះ ។ វិនិយោគ គឺជា​ស្វែង​រកផលចំណេញ​ ដែលទាមទារនូវដើមទុនច្រើន និងត្រូវមានផែនការមួយច្បាស់លាស់ ។  និយាយរួម នីតិវិនិយោគ គឺជា បណ្តុំនៃវិធានច្បាប់​​​ (ឬជាវិធានគតិយុត្តិ) ដែលគ្រប់​គ្រង​វិស័យ​វិនិយោគ ។ ២. ចំណាត់ថ្នាក់នៃការវិនិយោគ ក. វិនិយោគសំដៅការផលិតត និងវិនិយោគមិនសំដៅការផលិត          ...