១.
នីតិវិនិយោគ គឺមកពីពាក្យ នីតិ +
វិនិយោគ
នីតិអាចឲ្យនិយមន័យតាមទិដ្ឋភាពពីរ
គឺតាមន័យ វត្ថុវិស័យ គឺជាសំណុំវិធានគតិយុតិ្តសំដៅគ្រប់គ្រងទំនាក់ទំនងសង្គម
និងដាក់ទណ្ឌកម្មដោយអាជ្ញាធរសាធារណៈ ក្នុងន័យនេះ នីតិស្ថិតក្នុងន័យចង្អៀតដែលសំដៅទៅលើ
ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងបទបញ្ជាផ្សេងៗ និងតាមន័យអត្តវិស័យសំដៅដល់បុព្វសិទ្ធិទាំងឡាយរបស់បុគ្គលដែលបានផ្តល់ជាប្រយោជន៍ដល់បុគ្គលនោះ
នូវអំណាចចាត់ចែងវត្ថុ ឬរបស់មានតម្លៃដែលជាកម្មសិទ្ធិរបស់ខ្លួន និងអាចតម្រូវឲ្យបុគ្គលមួយចំនួនបំពេញតាវកាលិកចំពោះខ្លួន
។ ចំណែកឯពាក្យសេដ្ឋកិច្ច សំដៅរាល់លទ្ធកម្មនៃទ្រព្យមូលធនដើម្បីប្រមូល
ឬប្រើប្រាស់ចំណូលពីទ្រព្យមូលធននោះ ។ វិនិយោគ គឺជាស្វែងរកផលចំណេញ
ដែលទាមទារនូវដើមទុនច្រើន និងត្រូវមានផែនការមួយច្បាស់លាស់ ។
និយាយរួម នីតិវិនិយោគ គឺជា
បណ្តុំនៃវិធានច្បាប់ (ឬជាវិធានគតិយុត្តិ) ដែលគ្រប់គ្រងវិស័យវិនិយោគ ។
២. ចំណាត់ថ្នាក់នៃការវិនិយោគ
ក. វិនិយោគសំដៅការផលិតត
និងវិនិយោគមិនសំដៅការផលិត
សំដៅការផលិតៈ
បង្កើតរោងចក្រ សហគ្រាស ... ។
មិនសំដៅការផលិតៈ
កសាងស្ពានថ្នល់ សាលារៀន ... ។
ខ.វិនិយោគពិត និងវិនិយោគអរូបីយ៍
ជាវិនិយោគ
បើកម្មវត្ថុនៃវិនិយោគអាចត្រូវបានមើលឃើញ (ជារូបវន្ត ឬរូបីយ)
ដូចជាបង្កើតរោងចក្រស្ពានថ្នល់ សហគ្រាស ... ។
ជាវិនិយោគអរូបីយ
បើកម្មវត្ថុនៃវិនិយោគមិនអាចត្រូវបានមើលឃើញ ដូចជា វិនិយោគលើការស្រាវជ្រាវ
ឬវិនិយោគលើមូលធនមនុស្ស (ការអប់រំ ការបណ្តុះបណ្តាល ឬចំណាយលើការថែទាំសុខភាព ... ។
គ. វិនិយោគឯកជន និងវិនិយោគសាធារណៈ
ឯកជន
សម្រាប់វិនិយោគលើវិស័យឯកជន ដូចជា បង្កើតរោងចក្រ សហគ្រាស ... ។
សាធារណៈ
សម្រាប់វិនិយោគលើវិស័យសាធារណៈ ដូចជា កសាងស្ពានថ្នល់ សាលារៀន
មន្ទីរពេទ្យរដ្ឋសួនច្បារសាធារណៈ ។
ឃ.វិនិយោគផ្ទាល់ និងវិនិយោគមិនផ្ទាល់
ផ្ទាល់
ពីព្រោះអ្នកវិនិយោគ ចូលរួមធ្វើដោយផ្ទាល់ ដូចជា បង្កើតរោងចក្រ សហគ្រាស ...
ផ្ទាល់ខ្លួន (ធ្វើក្នុងនាម និងផលប្រយោជន៍ផ្ទាល់ខ្លួន) ។
មិនផ្ទាល់
ពីព្រោះវិនិយោគិនផ្តល់តែមូលធន ប៉ុន្តែពុំបានចូលរួមធ្វើផ្ទាល់ឡើយ ពោលគឺតាមរយៈអ្នកតំណាង
(អណត្តិ) ឧទាហរណ៍ ការទិញមូលប័ត្រ (ភាគហ៊ុន) ។
ង. វិនិយោគក្នុងស្រុក និងវិនិយោគពីបរទេស
ក្នុងស្រុក
ពីព្រោះមូលធន និងវិនិយោគិន ចេញមកពីទីដែលវិនិយោគបានធ្វើនោះ ។ ឧ.ការបង្កើតរោងចក្រ
សហគ្រាស ... នៅកម្ពុជា ដោយអ្នកវិនិយោគិនខ្មែរ ។
ក្រៅស្រុក
ពីព្រោះមូលធន និងវិនិយោគិន គឺចេញមកពីបរទេស ។ ឧ.
វិនិយោគិនជប៉ុនមកធ្វើវិនិយោគនៅកម្ពុជា ។
ច. វិនិយោគរយៈពេលវែង និងរយៈពេលខ្លី
វែង
បើការរំពឹងផលចំណេញនោះ ក្នុងរយៈពេលមួយវែងឆ្ងាយ (លើសពី ៣ឆ្នាំ) ។
ខ្លី
បើផលចំណេញនោះ រំពឹងទុកក្នុងរយៈពេលមួយខ្លី (ក្រោម ៣ឆ្នាំ) ។
៣. គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
ជាគម្រោងវិនិយោគដែលបានទទួលវិញ្ញាបនប័ត្រចុះបញ្ជីស្ថាពរ ។
គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឲ្យការនាំចេញ
មានន័យ
ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលផលិតផលរបស់គម្រាងត្រូវបាននាំចេញ
ដែលនឹងកំណត់ដោយអនុក្រឹត្យ ។
គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាប្រភេទឧស្សាហកម្មគាំទ្រ
មានន័យថា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលផលិតផលរបស់ខ្លួន ១០០%
ត្រូវផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញជំនួសវត្ថុធាតុដើម
ឬសម្ភារៈបន្ទាប់បន្សំដែលតែងតែនាំចូល ។
៤. ភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា
មានភារកិច្ចដូចតទៅ៖
-
ជាសេនាធិការ
និងជា ច្រកចេញចូលតែមួយ របស់រាជរដ្ឋាភិបាល ក្នុងកិច្ចការនីតិសម្បទា និងអភិវឌ្ឍន៍
និងការវិនិយោគសាធារណៈ ការវិនិយោគឯកជន និងការបង្កើត និងការគ្រប់គ្រង តំបន់សេដ្ឋកិច្ចពិសេស
។
-
រៀបចំទស្សនាទាន
និងយុទ្ធសាស្រ្តអភិវឌ្ឍ សម្រាប់កម្ពុជាដោយសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ
-
ទាក់ទងជាមួយប្រទេស
អង្គកាជាតិ អន្តរជាតិ រៀបចំយុទ្ធសាស្រ្តសេដ្ឋកិច្ច អភិវឌ្ឍជាតិ
ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការឲ្យមានប្រសិទ្ធភាព តាមសេចកី្តត្រុវការ អទិភាពរបស់ប្រទេសជាតិ
ដោយប្រកាន់តួនាទីជាម្ចាស់ សម្រេចលទ្ធផលជូនប្រទេសជាតិ ។
-
សម្របសម្រួលការងាររវាងក្រសួង
និងស្ថាប័ននានា ដែលមានការពាក់ព័ន្ធជាមួយនឹងប្រទេស និងអង្គការអន្តរជាតិ អ្នកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ
ព្រមទាំងជាមួយអ្នកវិនិយោគ ។
-
តម្រង់ទិសក្នុងការបែងចែក
និងក្នុងការប្រើប្រាស់ធនធានសាធារណៈ និងធនធានឯកជន ក្នុងកិច្ចការអភិវឌ្ឍកម្ពុជា
-
បង្កលក្ខណៈងាយស្រួល
និងសម្រួលកិច្ចការដល់ដៃគូអភិវឌ្ឍ និងដល់អ្នកវិនិយោគ
-
ពិនិត្យ
និងសម្រេចរាល់កិច្ចការនីតិសម្បទា និងអភិវឌ្ឍ និងការវិនិយោគសាធារណៈ
ការវិនិយោគឯកជននិងការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ។
៥. ការចុះបញ្ជីជាស្ថាពរ ពីរដ្ឋ
ត្រូវបំពេញលក្ខខណ្ឌដែលច្បាប់បានកំណត់
ក.រៀបចំគម្រោងនៃសកម្មភាពវិនិយោគដែលត្រូវស្នើសុំ
ធ្វើការស្នើសុំពីរដ្ឋតាមរយៈការដាក់ជូននូវគម្រោងសកម្មភាពមួយច្បាស់លាស់
ដើម្បីឲ្យរដ្ឋអាចពិនិត្យ ពិច័យបានថា សកម្មភាពហ្នឹងអាចទៅរួច ឬមិនរួច ប៉ះពាល់
ឬមិនប៉ះពាល់ដល់កម្ពុជាផ្ទាល់ដែរឬទេ ? អាជ្ញាធរ អាចនឹងសម្រេចយល់ព្រម
ឬបដិសេធនៅលើទឹកដីរបស់រដ្ឋខ្លួន ។ បើយល់ព្រមអាជ្ញាធរនឹងចេញ វិញ្ញាបនប័ត្រចុះបញ្ជីស្ថាពរ
ដើម្បីបញ្ជាក់ ។ ពេលទទួលបានហើយ គម្រោងវិនិយោគ នឹងកា្លយទៅជា QIP ហើយ ។
ខ.អាជ្ញាធរមានសមត្ថកិច្ចក្នុងការចុះបញ្ជីវិនិយោគ
ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា
អនុគណៈកម្មការវិនិយោគខេត្តក្រុង
រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស
៩. សម្បទានដីជាសិទ្ធិស្របច្បាប់ដែលបានចែងក្នុងឯកសារគតិយុត្តិចេញដោយអាជ្ញាធរមានសមត្ថកិច្ចតាមអំណាចឆន្ទានុសិទ្ធិឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គល ឬក្រុមមនុស្សដើម្បីកាន់កាប់ដី និងប្រើប្រាស់សិទ្ធិលើដីនោះតាមការកំណត់នៃច្បាប់ ។ សម្បទានដីសង្គមកិច្ច
គឺជាការផ្តល់ដីឲ្យគ្រួសារក្រីក្រ មិនមែនឲ្យបុគ្គលឯកជនទេ ។ ដីសម្បទានសេដ្ឋកិច្ច គឺជាផ្តល់ដីដោយត្រូវបង់កម្រៃ
ដើម្បីទទួលបាននូវសិទ្ធិសម្បទាន ។
ដើម្បីទទួលបាននូវសិទ្ធិសម្បទាន ។
១០. សេរីភាពនៃការធ្វើវិនិយោគ
-សំដៅ ច្បាប់ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ចំពោះគ្រប់បុគ្គលទាំងឡាយនូវសេរីភាព
ពេញលេញ ក្នុងការសម្រេចចិត្ត ធ្វើ ឬមិនធ្វើសកម្មភាពវិនិយោគនៅកម្ពុជា ។ រដ្ឋនឹងមិនធ្វើ
ការគាបសង្កត់ បង្ខិតបង្ខំតាមគ្រប់រូបភាព ដើម្បីកំណត់ឲ្យបុគ្គលណាម្នាក់ធ្វើវិនិយោគឡើយ
កាលបើបុគ្គលរូបនោះមិនចង់អនុវត្តសកម្មភាពវិនិយោគនៅកម្ពុជានោះទេ ។
-សំដៅ បើបុគ្គលរូបណាម្នាក់បានសម្រេចចិត្តថានឹងធ្វើវិនិយោគនៅកម្ពុជាហើយនោះ ច្បាប់នៃព្រះ
រាជាណាចក្រកម្ពុជា ទទួលស្គាល់ផងដែរនូវសេរីភាពក្នុងការជ្រើសរើសវិស័យ និងប្រភេទនៃសកម្ម
ភាពវិនិយោគដែលបុគ្គលនោះប្រាថ្នាធ្វើ ព្រមទាំងអនុវត្តសកម្មភាពវិនិយោគនោះដោយគ្មានការ
លូកដៃរំខានពីសំណាក់អាជ្ញាធររដ្ឋឡើយ ។
Comments
Post a Comment