១. នីតិវិនិយោគ គឺមកពីពាក្យ នីតិ + វិនិយោគ នីតិអាចឲ្យនិយមន័យតាមទិដ្ឋភាពពីរ គឺតាមន័យ វត្ថុវិស័យ គឺជាសំណុំវិធានគតិយុតិ្តសំដៅគ្រប់គ្រងទំនាក់ទំនងសង្គម និងដាក់ទណ្ឌកម្មដោយអាជ្ញាធរសាធារណៈ ក្នុងន័យនេះ នីតិស្ថិតក្នុងន័យចង្អៀតដែលសំដៅទៅលើ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងបទបញ្ជាផ្សេងៗ និងតាមន័យអត្តវិស័យសំដៅដល់បុព្វសិទ្ធិទាំងឡាយរបស់បុគ្គលដែលបានផ្តល់ជាប្រយោជន៍ដល់បុគ្គលនោះ នូវអំណាចចាត់ចែងវត្ថុ ឬរបស់មានតម្លៃដែលជាកម្មសិទ្ធិរបស់ខ្លួន និងអាចតម្រូវឲ្យបុគ្គលមួយចំនួនបំពេញតាវកាលិកចំពោះខ្លួន ។ ចំណែកឯពាក្យសេដ្ឋកិច្ច សំដៅរាល់លទ្ធកម្មនៃទ្រព្យមូលធនដើម្បីប្រមូល ឬប្រើប្រាស់ចំណូលពីទ្រព្យមូលធននោះ ។ វិនិយោគ គឺជាស្វែងរកផលចំណេញ ដែលទាមទារនូវដើមទុនច្រើន និងត្រូវមានផែនការមួយច្បាស់លាស់ ។ និយាយរួម នីតិវិនិយោគ គឺជា បណ្តុំនៃវិធានច្បាប់ (ឬជាវិធានគតិយុត្តិ) ដែលគ្រប់គ្រងវិស័យវិនិយោគ ។ ២. ចំណាត់ថ្នាក់នៃការវិនិយោគ ក. វិនិយោគសំដៅការផលិតត និងវិនិយោគមិនសំដៅការផលិត ...
នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរនៅក្នុងទីផ្សារ តែងតែមានការទាស់ទែងគ្នាពាក់ព័ន្ធនឹងកិច្ចសន្យាលក់ ដោយសារតែមិនមានការយល់ដឹងផ្នែកច្បាប់ថាតើ ទង្វើទាំងនោះវាស្របច្បាប់ ឬមិនស្របច្បាប់ ព្រោះពេលខ្លះពួកគាត់មិនបានដឹងថា អ្វីខ្លះទៅជាកាតព្វកិច្ចរវាងពួកគាត់នៅក្នុងកិច្ចសន្យាលក់ ដូច្នេះខាងក្រោមនេះ គឺជាកាតព្វកិច្ចរបស់អ្នកលក់ដែលមានចែងក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ។ អ្នកលក់ត្រូវពន្យល់ឲ្យបានច្បាស់លាស់ នូវខ្លឹមសារនៃកាតព្វកិច្ចដែលអ្នកលក់ទទួលបន្ទុក ទំនាក់ទំនងគតិយុត្តដែលទាក់ទងទៅនឹងវត្ថុ ឬសិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញ ហើយជាពិសេស ក្នុង ករណីលក់អចលនវត្ថុអ្នកលក់ត្រូវពន្យល់អ្នកទិញឲ្យបានច្បាស់លាស់នូវខ្លឹមសារនៃសិទ្ធិ ការទទួលបន្ទុក និងព្រំដែននៃអចនវត្ថុជាអាទិ៍ ។ ១. ករណីកិច្ចទូទៅរបស់អ្នកលក់ អ្នកលក់ត្រូវរក្សាវត្ថុឲ្យបានល្អរហូតដល់ថ្ងៃកំណត់ ដើម្បីអាចបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនដែលត្រូវប្រគល់វត្ថុនោះ ។ អ...