Skip to main content

ចំណេះដឹងផ្សារភាគហ៊ុន


ទីផ្សារមូលប័ត្រនៅកម្ពុជា

១. ស្វែងយល់អំពីផ្សារភាគហ៊ុន

            ក. តើអ្វីទៅជាផ្សារភាគហ៊ុន ?

         ជារៀងរាល់ថ្ងៃ គេតែងតែលឺពត៌មានអំពី ផ្សារភាគហ៊ុន ។ ផ្សារភាគហ៊ុនឡើងថ្លៃ ផ្សារភាគហ៊ុនចុះថោក កម្ពុជានឹងមានបើក​ផ្សារភាគហ៊ុននឹងគេដែរ ។ល។ តើអ្វីទៅជាផ្សារភាគហ៊ុន ?
         ផ្សារភាគហ៊ុន គឺជារឿងស្មុគ្រស្មាញមួយដែលពិបាកនឹងពន្យល់ឲ្យលម្អិតអស់ក្នុងរយៈពេលមួយដ៏ខី្ល ។
            ប៉ុន្តែបើនិយាយឲ្យខ្លី ហើយសាមញ្ញ និងងាយស្រួលស្តាប់ ផ្សារភាគហ៊ុនគឺជាកន្លែងដែលគេទិញ និងលក់ភាគហ៊ុន ។    អញ្ចឹងតើអ្វីទៅជាភាគហ៊ុន ?

 ភាគហ៊ុនគឺជាចំណែកដើមទុនដែលគេដាក់ចូលទៅក្នុងក្រុមហ៊ុនណាមួយ ។ នៅពេលដែល​ក្រុមហ៊ុនចំណេញ ម្ចាស់ភាគហ៊ុនក៏ចំណេញ តែបើក្រុមហ៊ុនខាត ម្ចាស់ភាគហ៊ុនក៏ត្រូវទទួលការខាត បង់ដូចគ្នា គ្រាន់តែថា ការចំ​ណេញឬ ការខាតបង់នេះ​ វាសមាមាត្រទៅនឹងចំណែកភាគហ៊ុនដែលខ្លួនមាន ។ បើមាន ភាគហ៊ុនច្រើន ពេលចំណេញ​ក៏ចំណេញច្រើន​ហើយពេលខាត ក៏ខាតច្រើន ។ ក្រុមហ៊ុនខ្លះ គេយកភាគហ៊ុនមួយ ផ្នែកទៅដាក់លក់នៅលើទីផ្សារភាគហ៊ុន ។ ប៉ុន្តែមិនមែនគ្រប់ក្រុម​ហ៊ុនទាំងអស់អាចលក់បាននោះទេ គឺលុះត្រាតែជា ប្រភេទក្រុមហ៊ុនដែលច្បាប់កំណត់ថាអនុញ្ញាតឲ្យលក់ភាគហ៊ុនបានទើបអាចចុះភាគ​ហ៊ុនលក់បាន ។

          ខ. តួនាទីរបស់ផ្សារភាគហ៊ុន

          ផ្សារភាគហ៊ុនផ្តល់សេវាកម្មដែលជាចំណុចកណ្តាល សម្រាប់ការធ្វើជំនួញមូលប័ត្រដែលបានចុះបញ្ជី និងប្រព័ន្ធ និងវិធី​សាស្រ្តសម្រាប់ការធ្វើជំនួញមូលប័ត្រ ហើយទទួលយកនូវអាជីវកម្មដែលមាន ការទាក់ទង ណាមួយ ដូចជាដើរតួជាៈ
Ø   សភាផាត់ទាត់
Ø   ជាមជ្ឈមណ្ឌលបញ្ញើមូលប័ត្រ
Ø   ជាការិយាល័យចុះបញ្ជីមូលប័ត្រ
Ø   និងជាកន្លែងផ្តល់នូវទិន្នន័យមូលប័ត្រ ។
ផ្សារភាគហ៊ុនអាចទទួលយកនូវការធ្វើអាជីវកម្មផ្សេងទៀតណាមួយដោយបានទទួលយកនូវការអនុម័តយល់ព្រមពីគណៈ​កម្មការមូលប័ត្រ ។ ផ្សារភាគហ៊ុនគឺជាអង្គភាពគ្រប់គ្រងផ្ទាល់ ខ្លួនពេញលេញមួយដែល ក្នុងនោះ មាន គណៈកម្មការភាគហ៊ុនធានា​ឲ្យ​បុគ្គល និងស្ថាប័នទាំងអស់ឲ្យគោរព នូវច្បាប់ដែលបានបង្កើត ឡើងដូចជា​ បទបញ្ញត្តិ និងទម្រង់បែបបទគំរូ របស់ផ្សារភាគហ៊ុន ។​ជាង​នេះទៅទៀត​ ផ្សារភាគហ៊ុន បានប្រឹងប្រែងជាបន្តសម្រាប់ការពង្រីក និងបង្កើតនូវផលិតផល និងសេវាកម្មសម្រាប់អ្នកវិនិយោគទុន​នៅ​ទូទាំងពិភពលោក ។

គ.​ការចុះបញ្ជី និងនីតិវិធី
គ.១ ការចុះបញ្ជី
ដើម្បីក្លាយជាក្រុមហ៊ុនមួយដែលបានចុះបញ្ជីនៅឯផ្សារភាគហ៊ុន មានន័យថា ទទួលបាន នូវសិទ្ធិទទួលនូវ មូលធនអភិវឌ្ឍ​ដែល​មានថ្លៃដើមទាប ក្នុងខណៈដែលរក្សានូវបំ  ណុល ធៀប នឹង មូលធន ដែលមានកម្រិតទាប ។ នាយក និងបុគ្គលិកក្រុមហ៊ុនដែល ជាម្ចាស់​ភាគហ៊ុនអាចទាញយកផល ប្រយោជន៍ ពីការ ទទួលស្ គាល់នូវចំណេញ មូល ធន និងទទួល បានចំណូល ភាគលាភដែលផ្តើមចេញពីការ​រីកចម្រើន ជោគជ័យនៃ អង្គភាព អាជីវកម្ម របស់គេ ។ នៅ ពេលដែលមានលក្ខណៈវិនិច្ឆ័យ សម្រាប់ ការចុះបញ្ជី មានភាពចាំបាច់ តឹងរឹង​ដើម្បីការពារនូវផលប្រយោជន៍នៃអ្នក វិនិយោគទុន ក្រុមហ៊ុនដែលមានការ ចាប់អារម្មណ៍អាចត្រូវបានគេធានាជាថ្មីថា ថ្លៃដើមដែល​ជាប់ទាក់ទិន ក្នុងការចុះ បញ្ជីគឺមានភាព សមហេតុ ផលបំផុតក្នុងការប្រៀបធៀបទៅនឹងទីផ្សារផ្សេងណាមួយទៀត ។
ü  តម្រូវការនៃការចុះបញ្ជីៈក្រុមហ៊ុនទាំងអស់ដែលបានចុះបញ្ជីនៅឯផ្សារភាគហ៊ុនគឺជាក្រុមហ៊ុនសាធារណៈមានកម្រិតកំណត់​ ។ លក្ខណៈវិនិច្ឆ័យពិតប្រាកដមានការប្រែប្រួលអាស្រ័យទៅលើ ក្រុមប្រឹក្សាវិនិយោគណាមួយដែល ក្រុមហ៊ុននោះមានមូលដ្ឋានតាំងនៅ​ឬមួយថាតើវាត្រូវបានចាត់ថ្នាក់ដោយស្ថិតនៅក្រោមរចនាសម្ព័ន្ធ ឬក៏លក្ខណៈ ពិសេសនៃឧស្សាហកម្មជាមូលដ្ឋាន ។ ក្រុមទាំងនេះ​អនុវត្តចំពោះក្រុមហ៊ុនដែលទើបបង្កើតឡើងថ្មីៗ ។
ü  ការបែងចែកភាគហ៊ុនៈ ផ្សារភាគហ៊ុនលើកទឹកចិត្តចំពោះម្ចាស់ភាគហ៊ុនតូចៗតាមរយៈច្បាប់ចុះបញ្ជីរបស់ខ្លួន ហើយការនេះ​ផ្តល់មកវិញនូវ ផលប្រយោជន៍នូវភាពដែលអាចទូទាត់បាននូវហ៊ុន ។ ម្ចាស់ភាគហ៊ុនតូចៗ គឺជាអ្នកទាំងឡាយណាដែលកាន់ កាប់ មិន​ច្រើនជាង ០.៥% នៃតម្លៃដើមទុនដែលបានបង់ហើយ ។ ក្រុមហ៊ុនដែលជាអ្នកសុំដាក់ពាក្យត្រូវតែផ្តល់ឲ្យសម្រាប់ការកាន់កាប់ភាគ​ហ៊ុនតូចៗនៅចន្លោះរវាង ១៥ ទៅ ៣០% នៃទុនដែលបានចុះបញ្ជីរបស់គេ អាស្រ័យទៅលើតម្លៃដើមទុនដែលបានបង់រួចហើយ ។
ü  ឈ្នួលចុះក្នុងបញ្ជីៈ មាន បី ប្រភេទនៃឈ្នួលដែលត្រូវបង់សម្រាប់ការចុះបញ្ជី គឺឈ្នួលពាក្យសុំ ឈ្នួលការអនុញ្ញាត និង ឈ្នួលប្រចាំឆ្នាំ ។ បន្ថែមពីលើនេះ ឈ្នួលអាចត្រូវបង់នៅពេលការកើនឡើងនូវទុន ត្រូវបានគេធ្វើឡើងជាភាគហ៊ុនធម្មតា ឬភាគហ៊ុន​ពិសេស (ភាគហ៊ុនបុរិមា) នៃការចុះបញ្ធី ។ ឈ្នួលទាំងអស់ គឺត្រូវដកពន្ធតម្លៃបន្ថែម (VAT) តាមអត្រា ១០% ។
គ.ខ នីតិវិធី
ស្ថិតក្រោមច្បាប់ផ្សារភាគហ៊ុន (ច្បាប់ជួញដូរមូលប័ត្រ) ផ្សារភាគហ៊ុន អាចចុះបញ្ជី​ ឬ កាត់ចេញពីបញ្ជីនូវមូលប័ត្រណា​មួយ ។ នីតិវិធីចុះបញ្ជី គឺមានដូចខាងក្រោម ៖
Ä  ការបោះផ្សាយលក់ជាសាធារណៈលើកដំបូង ដាក់ជូនទៅគណៈកម្មការផ្សារភាគហ៊ុន
Ä  ទីប្រឹក្សាហិរញ្ញវត្ថុត្រូវបានតែងតាំង
Ä  ពាក្យសុំចុះបញ្ជីបានដាក់ជូនទៅផ្សារភាគហ៊ុន
Ä  ការពិចារណាដោយអនុគណៈកម្មការចុះបញ្ជី
Ä  ការចុះទៅធ្វើទស្សនានៅក្រុមហ៊ុន
Ä  បទសម្ភាសន៍ការគ្រប់គ្រងក្រុមហ៊ុន
Ä  ការអនុម័តរបស់ក្រុមប្រឹក្សាភិបាលផ្សារភាគហ៊ុន
Ä  ការធ្វើជំនួញដែលបានអនុញ្ញាតនៅក្នុងហ៊ុនដែលបានចុះបញ្ជី
គួរកត់សម្គាល់ថា នៅក្នុងជំហាន ២ និង ៣ ក្រុមហ៊ុនមួយត្រូវតែដាក់ពាក្យសុំចុះបញ្ជីរបស់ខ្លួនទៅកាន់ផ្សារភាគហ៊ុនតាម​រយៈ​ក្រុមហ៊ុនត្រូវតែដាក់ពាក្យសុំចុះបញ្ជីរបស់ខ្លួនទៅកាន់ផ្សារភាគហ៊ុនតាមរយៈក្រុមហ៊ុនមូលប័ត្រ និងហិរញ្ញវត្ថុដែលបានផ្តល់សិទ្ធិ​អនុញ្ញាត ហើយដែលត្រូវបានតែងតាំងជា ទីប្រឹក្សាហិរញ្ញវត្ថុ ។
២. ទីផ្សារមូលប័ត្រ និងទីផ្សារភាគហ៊ុន
          តើពាក្យថា ទីផ្សារមូលប័ត្រ និងទីផ្សារភាគហ៊ុន ជាពាក្យតែមួយ ឬ ជាពាក្យពីរមានន័យខុសគ្នា ?
            បើនិយាយឲ្យត្រឹមត្រូវមែនទែន ពាក្យពីរនេះមានន័យខុសគ្នា ។ តាមពិតភាគហ៊ុនគ្រាន់តែជាផ្នែកមួយនៃមូលប័ត្រតែ​ប៉ុណ្ណោះ​។ ក្រៅពីភាគហ៊ុននៅមានមូលប័ត្រផ្សេងៗទៀតដែលគេយកមកធ្វើការទិញ​ ដូរ នៅលើទីផ្សារមូលប័ត្រដែរ ដូចជា មូលប័ត្របំណុល​មូលប័ត្រជាវត្ថុធាតុដើម ឬជារូបិយវត្ថុជាដើម ។​ ដោយសារតែដំបូងឡើយ ភាគហ៊ុនគឺជាប្រភេទមូលប័ត្រដែលគេទិញ លក់ច្រើនជាង​គេទើបយើងចំណាំតែនិយាយ ផ្សារភាគហ៊ុន ជាប់មាត់រហូតមក ។ បើតាមភាសាបច្ចេកទេសត្រឹមត្រូវគេត្រូវហៅថា ទីផ្សារមូលប័ត្រ​។
៣. ផ្សារភាគហ៊ុន​ខ្មែរ​សម្រេច​ប្រើ​ប្រាក់​រៀល
ផ្សារ​ភាគហ៊ុន​នៅ​កម្ពុជា ដែល​បាន​រៀបចំ​តាំង​ពី​ឆ្នាំ​២០០៨ មក​នោះបាន​ជំរុញ​ឲ្យ​មាន​ការ​បើក​សម្ពោធ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១១ នេះ។
ទីផ្សារ​មូលប័ត្រ ឬ​ហៅ​ថា​ផ្សារ​ភាគហ៊ុន​កម្ពុជា (Stock Exchange) បាន​សម្រេច​ប្រើប្រាស់​ប្រាស់​រូបិយប័ណ្ណ​ប្រាក់​រៀលជា​មធ្យោបាយ​ជួញដូរ​ក្នុង​ដំណើរ​ការ​របស់​ខ្លួន​ជា​ផ្លូវ​ការ។
ប្រធាន​គណៈកម្មការ​ទីផ្សារ​មូលប័ត្រ លោក មិញ បាន​កុសល់មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ ទី​១៣ មីនាថា​ការ​កំណត់​ប្រើប្រាស់​ប្រាក់​រៀល​ជា​ផ្លូវ​ការ​ក្នុង​ផ្សារ​ភាគហ៊ុន​នេះគឺ​ដើម្បី​ឲ្យ​មាន​ភាព​ឯករាជ្យ​ក្នុង​ការ​ប្រើប្រាស់​ប្រាក់​រៀល​​និង​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ប្រាក់​រៀន​នេះ​មាន​ការ​កើន​ឡើង ៖«គោល​នយោបាយ​របស់​រដ្ឋាភិបាល គឺ​ដើម្បី​លើក​កម្ពស់និង​ជំរុញ​ការ​ប្រើ​ប្រាក់​រៀលដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​បាន​កំណត់​ភាគ​ហ៊ុន​មូលប័ត្រ​ដែល​ត្រូវ​បោះ​ផ្សាយ​នឹង​ត្រូវ​ចារឹក​ជា​ប្រាក់​រៀលហើយ​និង​ធ្វើ​ការ​ក្វូត​ឲ្យ​តម្លៃ​ក៏​ជា​ប្រាក់​រៀល​ដែរ»
ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ទូទាត់​ជា​ប្រាក់​ដុល្លារ​បាន​ដែរតាម​ការ​ព្រមព្រៀង​គ្នា​របស់​ភាគី​ទិញ-លក់ហើយ​​ការ​ទូទាត់​ជា​ប្រាក់​ដុល្លារ​នេះអាច​ធ្វើ​បាន​ក្នុង​រយៈ​ពេល ៣​ខែ​ដំបូងចាប់​ពី​ពេល​ទីផ្សារ​មូល​ប័ត្រ​ចាប់​ផ្ដើម​ដំណើរ​ការ។ទោះ​យ៉ាង​ណា​ក្តីអ្នក​វិនិយោគ​បរទេស​បាន​ជំរុញ​ឲ្យ​គណៈកម្មការ​ទីផ្សារ​មូលប័ត្រ​ប្រើ​ប្រាក់​ដុល្លារ​វិញពី​ព្រោះ​ថា ការ​ប្រើ​ប្រាក់​រៀល​អាច​ពុំ​មាន​ស្ថិរភាពធ្វើ​ឲ្យ​មាន​ការ​ប្រថុយ​ប្រថាន​ច្រើន​ក្នុង​ការ​វាយ​តម្លៃ។
លោក មិញ បាន​កុសល បាន​ពន្យល់​ថាបញ្ហា​នេះ​មិន​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​កំណត់​ប្រើ​ប្រាក់​រៀល​នោះ​ទេនៅ​ប្រទេស​ជា​ច្រើន ដែល​មាន​ផ្សារ​ភាគ​ហ៊ុនក៏​តែង​តែ​មាន​ហានិភ័យ​លើ​អត្រា​ប្ដូរ​ប្រាក់​ដូច​គ្នា​ដែរ។
លោក ម៉ៃ វ៉ាន់ ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្មនិង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច បាន​មាន​ប្រសាសន៍​បញ្ជាក់​ថាគេ​រំពឹង​ថា ផ្សារ​ភាគ​ហ៊ុន​នេះ នឹង​អាច​ចេញ​រួច​នៅ​ខែ​កក្កដា​ខាង​មុខ​នេះជា​ពេល​វេលា​មួយ​ដែល​គណៈកម្មាធិការ​មូលប័ត្រ ឬ​ហៅ​ថា​ទីផ្សារ​ភាគ​ហ៊ុនបាន​កំណត់​សម្រាប់​ការ​បើក​សម្ពោធ​ជា​ផ្លូវ​ការហើយ​ចំពោះ​ដំណើរ​ការ​ជួញ​ដូរ​ក្នុង​ផ្សារ​ភាគ​ហ៊ុន​នេះ​លើក​ទី​មួយនឹង​ចាប់​ផ្ដើម​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ៖«ខែ​៧យើង​នឹង​បើក​ឲ្យ​មាន​ទីផ្សារ​ហ្នឹង ប៉ុន្តែ​មិន​ទាន់​បើក​ឲ្យ​លក់​ដូច​ថាយើង​បើក​ឲ្យ​គេ​ចូល​ក្នុង​ទីក្សា​ហ្នឹង ចូល​មើល​ក្នុង​ព័ត៌មានគេ​ដើរ​មើល​ប្រៀបធៀប​តម្លៃ​អី​ឲ្យ​ហើយ ខែ​១១​ហ្នឹងយើង​ចាប់​ផ្ដើម​លក់​តែ​ម្ដង»
ទីផ្សារ​មូលប័ត្រ ឬ​ហៅ​ថា​ផ្សារ​ភាគ​ហ៊ុនគឺ​ជា​ប្រភេទ​នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​មួយ​ទៀត បន្ថែម​ទៅ​លើ​វិស័យ​ធនាគារនិង​វិស័យ​ធានារ៉ាប់រងដែល​អាច​ជួយ​បង្កើន​ឧបករណ៍​ហិរញ្ញវត្ថុ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ចលនា​ទន់​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុផ្ដល់​ជម្រើស​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​វិនិយោគ ក្រៅ​ពី​ប្រព័ន្ធ​ធនាគារ។
កាលពី​ដើម​ឆ្នាំ​២០០៨​នេះកម្ពុជា​បាន​ចុះ​ហត្ថលេខា​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​អ្នក​តំណាង​ក្រុម​ហ៊ុន​ផ្សារ​ហ៊ុន​ប្រទេស​កូរ៉េ​ខាង​ត្បូងឈ្មោះ KRX (The Korea Exchange)ដើម្បី​បើក​ផ្សារ​ហ៊ុន​នៅ​ក្នុង​ឆ្នាំ​២០០៩​ខាង​មុខ​នេះ។
កាលពី​ដើម​ឆ្នាំ​២០០៨​នេះកម្ពុជា​បាន​ចុះ​ហត្ថលេខា​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​អ្នក​តំណាង​ក្រុម​ហ៊ុន​ផ្សារ​ហ៊ុន​ប្រទេស​កូរ៉េ​ខាង​ត្បូងឈ្មោះKRX (The Korea Exchange) ដើម្បី​បើក​ផ្សារ​ហ៊ុន​នៅ​ក្នុង​ឆ្នាំ​២០០៩​ខាង​មុខ​នេះ។
៤. ប្រភេទនៃមូលប័ត្រ
ក. ហ៊ុនធម្មតា
            គ្មានក្រុមហ៊ុនណាមួយអាចបង្កើតឡើងដោយគ្មានសន្លឹកហ៊ុនធម្មតាបានទេ ព្រោះសន្លឹកហ៊ុនធម្មតាតំណាងឲ្យផលប្រយោជន៍​របស់ម្ចាស់កម្មសិទ្ធិនៅក្នុងក្រុមហ៊ុន ។ អ្នកគ្រប់គ្រងក្រុមហ៊ុនទទួលខុសត្រូវក្នុងការងារបង្កើនផលប្រយោជន៍របស់ម្ចាស់ក្រុមហ៊ុន ។ ម្ចាស់ក្រុមហ៊ុននេះហើយដែលជាម្ចាស់សន្លឹកហ៊ុនធម្មតា​។ ការនេះមានន័យថា អ្នកគ្រប់គ្រងក្រុមហ៊ុនមានភារៈបង្កើនថ្លៃហ៊ុននីមួយៗ​នៃសន្លឹកហ៊ុនធម្មតា ។ សន្លឹកហ៊ុនធម្មតាមិនខុសពីសន្លឹកហ៊ុនពិសេសទេ គឺគ្មានកាលបរិច្ឆេទឥណប្រតិទានឡើយ ។
            គ្រប់សាជីវកម្មទាំងអស់ត្រូវតែលក់ចេញនូវហ៊ុនធម្មតា ។ ហ៊ុនធម្មតា គឺជាប្រភេទនៃមូលធន (កម្មសិទ្ធិ) មូលប័ត្រ ។
            សិទ្ធិរបស់ម្ចាស់ហ៊ុនធម្មតា គឺមានភាពខុសពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត ប៉ុន្តែជាធម្មតាពួកវារួមបញ្ចូលនូវចំណុច​មួយចំនួន ដូចជា សិទ្ធិបោះឆ្នោត សិទ្ធិទទួលភាគលាភ និង សិទ្ធិដែលនៅសេសសល់ ។
ខ.ហ៊ុនពិសេស ឬហ៊ុនបុរិមា
            ក្រុមហ៊ុនសាជីវកម្មមួយចំនួន ចេញលក់នូវហ៊ុនពិសេសទោះបីពួកគេមិនស្ថិតនៅក្រោមកាតព្វកិច្ចផ្លូវច្បាប់ឲ្យធ្វើដូចនេះក៏ដោយ ។ ភាគហ៊ុនពិសេសជាទូទៅបង់នៅភាគលាភថេរ ដែលត្រូវបានគេប្រកាសនៅពេលដែលភាគហ៊ុនត្រូវបានគេផ្តល់ឲ្យជាលើក​ដំបូងក្នុងទីផ្សារ ។
            ទាក់ទងនឹងការវិនិយោគភាគហ៊ុន តើ​Common Stock  និងPreferred Stock ខុសគ្នាត្រង់ណា ?
            Common Stock (ភាគហ៊ុន​ទូទៅ​ធម្មតា) និង Preferred Stock (ភាគហ៊ុន​បុរិមា)គឺ​សុទ្ធសឹង​ជា​ភាគហ៊ុន​ដូចគ្នា។ ភាពខុសគ្នា រវាង​​ភាគហ៊ុន​ទាំងពីរ​ប្រភេទ​នេះ មាន៣​ចំណុច​ធំៗ៖
១-សិទ្ធិបោះឆ្នោត
អ្នក​កាន់​ភាគហ៊ុន​ធម្មតា (Common Stock) មាន​សិទ្ធិ​បោះឆ្នោត ក្នុង​ក្រុមហ៊ុនដូចជា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ ជាដើម។ចំណែក​អ្នក​កាន់​ភាគហ៊ុនបុរិមា (Preferred Stock) វិញមិនមាន​សិទ្ធិ​បោះឆ្នោត​ទេ។
២-ចំណែក​​​ភាគលាភឬ​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ​ដែល​ត្រូវ​បែងចែក​ទៅ​ឲ្យ​ម្ចាស់​ហ៊ុន ( Dividend)
អ្នក​កាន់​ភាគហ៊ុន​ធម្មតា ទទួល​ចំណែក​ភាគលាភប្រចាំ​ឆ្នាំទៅតាម​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន។ បើ​ក្រុមហ៊ុន​ចំណេញ​ច្រើន ទទួល​បាន​ច្រើន។បើ​ក្រុមហ៊ុន​ចំណេញ​តិច​ទទួល​បានតិច។ បើ​ក្រុមហ៊ុន​មិន​ចំណេញ​សោះអ្នក​កាន់​ភាគហ៊ុន​ធម្មតា​ក៏​មិន​បាន​​ទទួល​ភាគលាភ​ដែរ។ ផ្ទុយ​ទៅវិញអ្នក​កាន់​ភាគហ៊ុន​បុរិមា អាច​មាន​ចំណែក​ភាគលាភ​មួយ​កំណត់អាស្រ័យ​ទៅ​តាម​ក្រុមហ៊ុន​ ដែល​ចេញ​ភាគហ៊ុននេះ។ ក្រុមហ៊ុន​​អាច​កំណត់​ជាមុន​ថាអ្នក​កាន់​ភាគហ៊ុន​បុរិមា​​អាច​ទទួល​បាន​​ភាគលាភ​ប្រចាំ​ឆ្នាំ  ៥%​ ជារៀងរាល់​ឆ្នាំ (ឧទាហរណ៍)។ ដូច្នេះ បើ​ទោះជា​ក្រុមហ៊ុន​ចំណេញ​តិច​តួច​ក៏​​អ្នក​កាន់​ភាគហ៊ុន​បុរិមា​នៅ​តែ​​ទទួល​បាន​ភាគលាភ ៥%ហើយ​បើ​សិន​ជា​ក្រុមហ៊ុន​ចំណេញ​ច្រើន ក៏​នៅតែ​បាន​ ៥%។
៣-អាទិភាព​ក្នុង​ការ​ទទួល​បាន​ភាគលាភ
អ្ន​ក​កាន់​ភាគហ៊ុន​បុរិមា​មាន​សិទ្ធិ​ទទួល​បាន​ចំណែក​ភាគលាភ​មុន​អ្នក​កាន់​ភាគហ៊ុន​ធម្មតា។ក្រុមហ៊ុន​ត្រូវ​បែងចែក​ប្រាក់​ចំណេញ​ទៅ​ឲ្យ​អ្នក​កាន់​ភាគហ៊ុន​បុរិមា​ ជាមុន​រួចហើយ​បាន​យក​ចំណែក​ដែល​​នៅ​សល់​ទៅ​​បែងចែក​ដល់​អ្នក​កាន់​ភាគហ៊ុន​ធម្មតា។ដូច្នេះ​ បើ​សិន​ជា​ក្នុងករណី​​ប្រាក់​ចំណេញ​មាន​មិនសូវ​ច្រើនហើយ​ក្រោយ​ពេល​បែងចែក​​ឲ្យ​អ្នក​កាន់​ភាគហ៊ុន​បុរិមា​ហើយមិនមាន​ប្រាក់​ចំណេញ​នៅ​សល់អ្នក​កាន់​ភាគហ៊ុន​ធម្មតា​មិន​អាច​ទទួល​​បាន​ប្រាក់​ភាគលាភ​ទេ។
ប៉ុន្តែ គួរ​បញ្ជាក់​បន្ថែម​ថា អ្នក​កាន់​ភាគហ៊ុន​បុរិមា (Preferred Stock) មាន​សិទ្ធិ​ទទួល​ចំណែក​ប្រាក់​ភាគលាភ​មុន​អ្នក​កាន់​ភាគហ៊ុន​ធម្មតា ប៉ុន្តែមិនមែន​មានន័យថា មិន​ប្រាកដ​ថា​អាច​ទទួល​បាន​ប្រាក់​ភាគលាភ​គ្រប់ពេលទេ។ប្រសិន​បើ​ក្រុមហ៊ុន​មិនមាន​លុយ យក​មកចែក​ប្រាក់​ភាគលាភ​ឲ្យ​ទេអ្នក​កាន់​ភាគហ៊ុន​បុរិមា មិនអាច​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​តែ​បង់​នោះទេ។
នេះ​ខុស​ពី​ករណី​អ្នក​កាន់​សញ្ញាប័ណ្ណ (Bond)។ អ្នក​កាន់​សញ្ញាប័ណ្ណ​ក្រុមហ៊ុន​គឺ​ជា​ម្ចាស់​បំណុល​របស់​ក្រុមហ៊ុន។ ដូច្នេះក្រុមហ៊ុន​មាន​កាតព្វកិច្ច​ត្រូវ​តែ​សង​បំណុលឬ​ក៏​បង់​ការប្រាក់​ទៅ​ឲ្យ​អ្នក​កាន់​សញ្ញាប័ណ្ណ។ ទោះជា​រកស៊ី​ចំណេញ ឬ​ខាតក៏​ក្រុមហ៊ុន​​ត្រូវ​តែ​រក​លុយ​មក​បង់។បើ​សិន​ជា​ក្រុមហ៊ុនមិនមាន​លុយ​បង់​ទៅ​ឲ្យ​អ្នក​កាន់​សញ្ញាប័ណ្ណ​ទេក្រុមហ៊ុន​អាច​នឹង​ត្រូវ​​​តុលាការ​ដាក់​ឲ្យ​​ក្ស័យធនដើម្បី​​លក់​ឡាយឡុង​ទ្រព្យ​ក្រុមហ៊ុន​យក​លុយ​ទៅ​សង​អ្នក​កាន់​សញ្ញាប័ណ្ណដែល​ជា​​ម្ចាស់​បំណុល៕
៥. ប្រាក់លាភ និងប្រាក់ចំណេញ
          តើអ្នកទិញភាគហ៊ុនអាចទទួលបានផលចំណេញអ្វីខ្លះ និងអាចខាតបង់អ្វីខ្លះ ?
            កាលណាអ្នកណាទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយនោះ អ្នកនោះនឹងក្លាយជាម្ចាស់ហ៊ុនរបស់ក្រុមហ៊ុននោះ ហើយមាន​សិទ្ធិដូចម្ចាស់ហ៊ុនដទៃទៀតដែរ ដូចជាសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជាដើម គ្រាន់តែថា អ្នកណា​មានភាគហ៊ុនច្រើន មានសម្លេងបោះឆ្នោតច្រើន អ្នកមានភាគហ៊ុនតិច មានសម្លេងតិច ។ នៅពេលដែលក្រុមហ៊ុនរកស៊ីបានចំណេញ​លុយ ហើយគេយកលុយនេះមកចែកគ្នាម្ចាស់ភាគហ៊ុនទាំងអស់ទទួលបានចំណែកប្រាក់ចំណេញនេះស្របទៅតាមភាគហ៊ុនដែលខ្លួន​មាន ។ បើមានភាគហ៊ុន ១% ទទួលបានចំណេញ ១% ។ ប៉ុន្តែបើក្រុមហ៊ុនខាត ក៏ខាតទៅតាមនោះដែរ ។
            ហេតុអ្វីបានជាមានអ្នកលេងភាគហ៊ុនខ្លះចំណេញ ឬក៏ខាតរហូតដល់ទៅរាប់លានដុល្លារ ក្នុងមួយប៉ព្រិចភ្នែក ?
            អ្នកលេងភាគហ៊ុនបែបនេះទិញភាគហ៊ុនមិនមែនទុកចាំទទួលចំណេញលុយពីក្រុមហ៊ុនទេ គឺទិញមកដើម្បីលក់ទៅវិញ​យក​ចំណេញភ្លាមៗ ។ ក្នុងករណីនេះ ភាគហ៊ុន ត្រូវក្លាយទៅជាទំនិញដែលគេលក់ចេញ ទិញចូល ដូចទំនិញដែលគេលក់នៅលើទីផ្សារ​ធម្មតាដែរ ។ ឧទាហរណ៍ៈ ពេលខ្ញុំលឺដំណឹងអំពីរឿងផ្តាសាយអា កំពុងតែរីករាលដាលឡើងនៅប្រទេសម៉ិចស៊ិច ខ្ញុំវិភាគទៅឃើញ​ថា​ជម្ងឺនេះជាជម្ងឺឆ្លងខ្លាំងដែលអាចរាលដាលទៅប្រទេសផ្សេងៗទៀត ។ ដើម្បីបង្ការជម្ងឺនេះកុំឲ្យឆ្លងរាលដាល គេប្រាកដជាត្រូវនាំគ្នាចាក់​វ៉ាក់សាំង ។អ៊ីចឹងក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​​ប្រាកដ​ជា​លក់​វ៉ាក់សាំង​បានច្រើន ហើយ​ចំណេញ​លុយ​ច្រើន។ដល់​ពេលនោះ​​ ភាគហ៊ុន​ក្រុមហ៊ុន​ផលិតវ៉ាក់សាំង​ ​ប្រាកដ​ជា​ឡើង​ថ្លៃ​កប់ពពកព្រោះ​​អ្នក​ណា​ក៏​ចង់​ទិញ​ភាគហ៊ុន​នេះ​ដែរ។ ដូច្នេះខ្ញុំ​ក៏​ប្រមូល​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​នេះ​​ទុក ទាន់ពេល​នៅថោក។​ពេល​ដែល​​ភាគហ៊ុននេះឡើង​ថ្លៃ ខ្ញុំ​ក៏​លក់​ចេញ​ទៅវិញភ្លាម​ យក​ចំណេញ។​ខ្ញុំចេះ​តែ​បន្ត​ធ្វើ​អ៊ីចឹង​រហូត​ទៅ ជាមួយ​ក្រុមហ៊ុន​ផ្សេងទៀត​ក៏ធ្វើ​​ដូចគ្នា!ជួនកាល​ទិញ​ពេលនេះ មួយ​ម៉ោង​ក្រោយ​​ឡើងថ្លៃ លក់​ទៅវិញ​ភ្លាម​ក៏មាន។
ផ្ទុយទៅវិញ បើ​ការវិភាគ​របស់ខ្ញុំ​​ខុស ភាគហ៊ុន​មិន​ឡើង​ថ្លៃស្រាប់តែ​ចុះថ្លៃ​ទៅវិញ ខ្ញុំ​ក៏​ខាតបង់​ទៅតាម​នោះដែរ។បើ​សិន​ជា​ខ្ញុំ​ដឹង​ខ្លួនទាន់ ពេល​ឃើញ​ភាគហ៊ុន​ចាប់​ចុះ​បន្តិចខ្ញុំ​ប្រញាប់​លក់​ចេញ​ភ្លាមៗ ​ខ្ញុំខាត​ដែរ តែ​ខាត​តិច។ ក៏ប៉ុន្តែ ពេលខ្លះ​ខ្ញុំ​មិន​ចង់​លក់​ចេញ​ភ្លាម​ទេ អង្គុយ​ចាំមើល ក្រែង​វា​ឡើង​មកវិញ។បើ​វាឡើង​មកវិញ​មែន​វាគ្រាន់ ប៉ុន្តែ បើ​វាចេះតែចុះ​ទៅទៀត ហើយ​ខ្ញុំ​ចេះ​តែ​ចាំ​ដល់​ពេលមួយ​វាចុះ​ទាបខ្លាំង បាន​ខ្ញុំ​លក់​ចេញពេលនោះ​​ខ្ញុំ​ក៏​ខាត​ឡុងចុង​អ៊ីចឹង​ទៅ។
សូម​បញ្ជាក់​ថា ការលេងភាគហ៊ុន​បែបនេះ គឺ​ជា​រឿងប្រថុយប្រថាន​បំផុត។ ជួនកាលចំណេញ​មក ខាត​ទៅវិញ​អស់ទៅវិញភ្លាម​ក៏មាន។ ខាត​ទាំង​ដើម​អស់​ទៅទៀត​ក៏មានប្រៀប​ដូច​ទៅនឹង​ការ​ភ្នាល់​ល្បែង​ដូច្នេះ​ដែរ។ ​ការ​លេងភាគហ៊ុន​របៀបនេះ​ឯងដែល​​ពេលខ្លះ ធ្វើ​ឲ្យ​ផ្សារភាគហ៊ុន​ដួលដាំដូងហើយ​ពេលខ្លះ​បង្កើត​ទៅជា​វិបត្តិ​ហិរញ្ញវត្ថុ​ពាសពេញ​ពិភពលោក​ក៏មាន។
            ក. ប្រាក់ចំណេញមូលធន
            នៅពេលដែលហ៊ិនត្រូវបានគេទិញតាមតម្លៃមួយដែលផ្តល់ឲ្យ ហើយជាបន្តបន្ទាប់ត្រូវបានគេដាក់លក់តាមតម្លៃមួយខ្ពស់​ជាង​ប្រាក់ចំណេញជាលទ្ធផល គឺត្រូវបានគេស្គាល់ថា ជាប្រាក់ចំណេញមូលធន ។ ការព្យាយាមសម្រាប់ ទិញ ទាប លក់ ខ្ពស់ ប្រាក់​ចំណេញរយៈពេលខ្លី គឺជាសកម្មភាពប្រមើលមើលទុកជាមុនដែលគេស្គាល់ថាជា ការជួញដូររយៈពេលខ្លី ។ ជាញឹកញាប់មូលប័ត្រ​ត្រូវ​បានគេកាន់កាប់ហ៊ុនសម្រាប់រយៈពេលមួយថ្ងៃ ជួនកាលសម្រាប់តែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែអ្នកវិនិយោគជាបុគ្គល និង​ស្ថាប័នភាគច្រើន និងកាន់កាប់សម្រាប់រយៈពេលច្រើនឆ្នាំ ។
            ក្រុមហ៊ុនមួយចំនួនដែលរំពឹងថា រីកចម្រើនមួយរយៈពេល ត្រូវបានគេស្គាល់ថាជា ហ៊ុនចម្រើន ។ អ្នកវិនិយោគទុនទិញហ៊ុន​របៀបនេះ ក្នុងការរំពឹងទុកថាតម្លៃភាគហ៊ុនក្នុងមួយភាគហ៊ុនរបស់គេ នឹងកើនឡើងមួយរយៈពេល គឺពេលដែលក្រុមហ៊ុនរីកចម្រើន ។​ហើយនៅពេលដែលចំណូលមួយភាគហ៊ុន និងភាគលាភរបស់ខ្លួនកើនឡើង ។ នៅពលដែលហ៊ុនត្រូវបានគេកាន់កាប់រយៈពេល​ជាង​មួយឆ្នាំ គឺលក់បានប្រាក់ចំណេញ ហើយប្រាក់ចំណេញ គឺជាប្រាក់ចំណេញរយៈពេលវែងប្រាក់ចំណេញរយៈពេលខ្លី គឺជាលទ្ធផល​នៃការជួញដូរដែលមានប្រាក់ចំណេញ ទៅលើមូលប័ត្រ ហើយដែលត្រូវបានគេកាន់កាប់រយៈពេលមួយឆ្នាំ ឬតិចជាងនេះ ។ ប្រាក់​ចំណេញមូលធនក៏បានមកពីការលក់រយៈពេលខ្លីដែលជាបន្តបន្ទាប់ត្រូវបានគេទិញតាមតម្លៃមួយទាបជាង ។
            អ្នកវិនិយោគទុន ជួនកាលទិញមូលប័ត្រសម្រាប់តែសក្តានុពលចំណេញជាមូលធនរបស់គេតែប៉ុណ្ណោះ ។ ហ៊ុនចម្រើនមួយ​ចំនួនចំណាយទៅលើភាគលាភតិចតួចណាស់ជួនកាលស្ទើរតែគ្មានផង ។ វាប្រហែលជាត្រឹមត្រូវដែលនិយាយថាអ្នកវិនិយោគអភិរក្ស​ដែលជាប់ទាក់ទិនក្នុងនេះគឺចាប់អារម្មណ៍ទៅលើ ហ៊ុនចំណូល ក្នុងខណៈដែលអ្នកទាំងនោះផ្សងព្រេង និងសុខចិត្តទទួលយកនូវហានិ​ភ័យចំពោះការចាប់អារម្មណ៍ទៅលើ ហ៊ុនចម្រើន ។ នៅពេលដែលហ៊ុនមួយចំនួន ជាហ៊ុនដែលបង់ទៅលើភាគលាភជាមួយនឹងឱកាសតិចតួចសម្រាប់ការរីកចម្រើន ដែលប្រមើលមើលការរីកចម្រើននៅក្នុងថ្លៃ ។ ហើយហ៊ុនផ្សេងទៀតផ្តល់សក្តានុពលភាគលាភ​តូច​ប៉ុន្តែឱកាសសម្រាប់ប្រាក់ចំណេញមូលធនច្រើន ដូចជាទុនផ្សងព្រេង ស្ថានភាពពិសេស និងហ៊ុនមួយចំនួន ។ ប្រហែលជាហ៊ុន​ភាគច្រើនបំផុតផ្តល់រង្វាន់ដែលអាចធ្វើទៅបានទាំងភាគលាភ និងប្រាក់ចំណេញមូលធន ។
            ដោយហេតុនេះហើយ ហ៊ុនត្រូវបានគេទិញ គឺ សម្រាប់ភាគលាភ និង ឬ ប្រាក់ចំណេញមូលធនសម្រាប់ការវិនិយោគទុន ។ ការវិនិយោគទុនលើហ៊ុនភាគច្រើនបំផុតមានសមតុល្យរវាងស្ថានភាពចំណូល និងហ៊ុនដែលមានសក្តានុពលចំពោះប្រាក់ចំណេញ​មូល​ធន ។ អ្នកវិនិយោគខ្លះទទួលយកនូវគោលបំណងនេះ ដោយការទិញមូលប័ត្រជាផ្នែកៗជាមួយនឹងការចម្រុះរបៀបនេះជាដំណាង​គឺ​សង្គមធនចំណូលរីកចម្រើន ។
            ខ. ភាគលាភ
            ហ៊ុនធម្មតាមួយចំនួន និងហ៊ុនពិសេសទាំងអស់ត្រូវបង់ចំពោះភាគលាភ ។ ហ៊ុនដែលត្រូវទទួលភាគលាភ ភាគច្រើនត្រូវ​បានគេបែងចែកដោយឈរលើមូលដ្ឋានបីខែម្តង (គឺបួនដងក្នុងមួយឆ្នាំ) ។ គម្រោងផែនការនេះ គឺមិនមែនជាតម្រូវការផ្លូវច្បាប់ទេ ប៉ុន្តែក្រុមហ៊ុនភាគច្រើនមានការចាប់អារម្មណ៍ចំពោះតម្រូវការនេះ ។ បរិមាណ និងការកំណត់ពេលនៃការបង់ភាគលាភ គឺស្ថិតនៅ​ដាច់ដោយឡែកពីគ្នា ពីក្រុមប្រឹក្សានាយកនៃក្រុមហ៊ុនសាជីវកម្ម ។ ក្រុមហ៊ុនសាជីវកម្មដែលរកប្រាក់ចំណេញបានច្រើនបំផុតបែងចែកនូវ​ប្រាក់ចំណេញនោះជាមួយនិងអ្នកវិនិយោគរបស់គេដោយបង់ឲ្យពួកគេនូវភាគលាភជាសាច់ប្រាក់ ។ ច្បាប់ទូទៅមួយ គឺថាប្រាក់​ចំណេញពាក់កណ្តាល គឺត្រូវបង់ទៅឲ្យម្ចាស់ភាគហ៊ុន និងបរិមាណសល់ពាក់កណ្តាល គឺត្រូវបានយកទៅវិនិយោគជាថ្មីនៅក្នុង​ក្រុមហ៊ុន​ ។ ក្រុមហ៊ុនមួយចំនួនស្ថិតនៅក្នុងរយៈពេលរីកចម្រើនខ្លាំងខ្លា អាចនឹងជ្រើសរើសយកការវិនិយោគឡើងវិញច្រើនបំផុត ឬ ស្ទើរតែទាំងអស់នៃប្រាក់ចំណេញរបស់គេដើម្បីធ្វើឲ្យកាន់តែរីកធំ ដោយគ្រាន់តែបង់ទៅលើភាគលាភជាសាច់ប្រាក់តិចតួច ឬ ស្ទើរតែ​មិនបង់តែម្តង ។
            គ្មានច្បាប់ចែងថា ក្រុមហ៊ុនមួយត្រូវតែបង់ភាគលាភទៅឲ្យភាគហ៊ុនធម្មតារបស់ខ្លួនទេ កុំសូម្បីតែក្រុមហ៊ុនកំពុងរកបានប្រាក់​ចំណេញក៏ដោយ ។ ក្រុមប្រឹក្សានាយកអាច បង្កើន​ បន្ថយ ឬលុបបំបាត់នូវអត្រាភាគលាភរបស់ក្រុមហ៊ុនមួយ ។ ភាគលាភសម្រាប់​ហ៊ុនធម្មតា គឺមានភាពបត់បែនបាន ប៉ុន្តែក្រុមហ៊ុនព្យាយាមរក្សានូវចរាចរដ៏ត្រឹមត្រូវនៃភាគលាភ ការបង្កើតឡើងនូវភាគលាភ នៅ​ពេលដែលក្រុមហ៊ុនទទួលបាននូវការកើនឡើងនូវចំណូលសុទ្ធ ។ ក្រុមហ៊ុនមួយដែលមានអត្រាភាគលាភប្រចាំឆ្នាំ ១.២០ ដុល្លា អាច​នឹងត្រុវបង់ចេញ ០.៣០ ដុល្លាក្នុងមួយត្រីមាស ។ ក្នុងករណីនេះ ប្រចាំឆ្នាំ គឺ ១.២០ ដុល្លា អត្រាត្រីមាស គឺ ០. ៣០ ។
            ការទទួលបានដែលរំពឹងទុកនៃចំណូលភាគលាភ​ គឺជួនកាលថ្លឹងថ្លែងគ្រប់គ្រាន់សម្រាប់ ការវិនិយោគនៅក្នុងហ៊ុនដែលបាន​ផ្តល់ជាពិសេសប្រសិនបើការទទួលបានពីការវិនិយោគ លើសពីចំណូលដែលទទួលបានដោយបានចាត់ចែងដោយគណនីសន្សំ​ ឬ បណ្ណ​បញ្ញើ ។ ហ៊ុនដែលបង់ចេញនូវភាគលាភដ៏ត្រឹមត្រូវ​ត្រូវបានគេស្គាល់ថាជា​ ហ៊ុនចំណូល ។ ទាំងនេះ គឺមានការនិយមជាទូទៅជាមួយ​បុគ្គល និងស្ថាប័នដែលពេញចិត្តជាមួយនិងអត្រាត្រឡប់មកវិញ និងខ្លួនវាផ្ទាល់ ។ អ្នកបង្កើតចំណូលដែលអាចពឹងពាក់បាន​ ដូចនេះគឺជាទូទៅស្ថិតនៅក្នុងឧស្សាហកម្មដែលមានស្ថេរភាព​ដូចជា ទឹក ភ្លើង និងហ៊ុនចំណីអាហារ ។ ក្នុងខណៈនៃការទទួលនូវចំណូលគឺ​មានសារៈសំខាន់ចំពោះអ្នកវិនិយោគទុនមួយចំនួន និងដូចដែលបានបញ្ជាក់ពីខាងដើម ជួនកាលមានមូលហេតុតែមួយប៉ុណ្ណោះសម្រាប់​ការទិញហ៊ុន អ្នកវិនិយោគទុន ភាគច្រើនសង្ឃឹមទទួលបានត្រឡប់មកវិញបន្ថែមជាទម្រង់នៃទុនដែលបានមកពីការលក់ហ៊ុន​ឬ ប្រាក់ចំណេញមូលធន ឬទុនបានមកពីការលក់អចលនទ្រព្យ ឬ ហ៊ុន ។
៦. មូលហេតុនៃផលចំណេញ និងការខាតបង់នៃភាគហ៊ុន
អ្នក​លេង​ភាគហ៊ុន​បែបនេះទិញភាគហ៊ុន​មិនមែន​​ទុក​ចាំ​ទទួល​ចំណែក​លុយ​ចំណេញ​ពីក្រុមហ៊ុនទេ គឺ​ទិញ​មក​ដើម្បី​លក់​ទៅវិញ ​យក​ចំណេញ​ភ្លាមៗ។ ក្នុងករណីនេះ ភាគហ៊ុន ត្រូវ​ក្លាយ​ទៅជា​ទំនិញដែល​គេលក់​ចេញ ទិញ​ចូល ដូចទំនិញ​​ដែល​គេ​លក់​នៅ​លើ​ទីផ្សារ​ធម្មតាដែរ។
ឧទាហរណ៍​៖ ពេល​ខ្ញុំ​ឮដំណឹង​អំពី​រឿង​ជំងឺ​ផ្តាសាយ​អា កំពុង​តែ​រីក​រាលដាល​ឡើងនៅ​ម៉ិចស៊ិច ខ្ញុំ​វិភាគ​ទៅ ឃើញថា ជំងឺ​នេះ​ជា​ជំងឺ​ឆ្លង​ខ្លាំងដែល​អាច​រាលដាល​ទៅ​ប្រទេស​ផ្សេងៗ​ទៀត។ ដើម្បី​បង្ការកុំ​ឲ្យ​ជំងឺនេះ​ឆ្លង​រាលដាលគេ​ប្រាកដ​ជា​ត្រូវ​នាំ​គ្នា​ចាក់វ៉ាក់សាំង។ អ៊ីចឹងក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​​ប្រាកដ​ជា​លក់​វ៉ាក់​សាំង​បានច្រើន ហើយ​ចំណេញ​លុយ​ច្រើន។ដល់​ពេលនោះ​​ ភាគហ៊ុន​ក្រុមហ៊ុន​ផលិតវ៉ាក់សាំង​ ​ប្រាកដ​ជា​ឡើង​ថ្លៃ​កប់ពពកព្រោះ​​អ្នក​ណា​ក៏​ចង់​ទិញ​ភាគហ៊ុន​នេះ​ដែរ។ ដូច្នេះខ្ញុំ​ក៏​ប្រមូល​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​នេះ​​ទុក ទាន់ពេល​នៅថោក។​ពេល​ដែល​​ភាគហ៊ុននេះឡើង​ថ្លៃ ខ្ញុំ​ក៏​លក់​ចេញ​ទៅវិញភ្លាម​ យក​ចំណេញ។​ខ្ញុំចេះ​តែ​បន្ត​ធ្វើ​អ៊ីចឹង​រហូត​ទៅ ជាមួយ​ក្រុមហ៊ុន​ផ្សេងទៀត​ក៏ធ្វើ​​ដូចគ្នា!ជួនកាល​ទិញ​ពេលនេះ មួយ​ម៉ោង​ក្រោយ​​ឡើងថ្លៃ លក់​ទៅវិញ​ភ្លាម​ក៏មាន។
ផ្ទុយទៅវិញ បើ​ការវិភាគ​របស់ខ្ញុំ​​ខុស ភាគហ៊ុន​មិន​ឡើង​ថ្លៃស្រាប់តែ​ចុះថ្លៃ​ទៅវិញ ខ្ញុំ​ក៏​ខាតបង់​ទៅតាម​នោះដែរ។បើ​សិន​ជា​ខ្ញុំ​ដឹង​ខ្លួនទាន់ ពេល​ឃើញ​ភាគហ៊ុន​ចាប់​ចុះ​បន្តិចខ្ញុំ​ប្រញាប់​លក់​ចេញ​ភ្លាមៗ ​ខ្ញុំខាត​ដែរ តែ​ខាត​តិច។ ក៏ប៉ុន្តែ ពេលខ្លះ​ខ្ញុំ​មិន​ចង់​លក់​ចេញ​ភ្លាម​ទេ អង្គុយ​ចាំមើល ក្រែង​វា​ឡើង​មកវិញ។បើ​វាឡើង​មកវិញ​មែន​វាគ្រាន់ ប៉ុន្តែ បើ​វាចេះតែចុះ​ទៅទៀត ហើយ​ខ្ញុំ​ចេះ​តែ​ចាំ​ដល់​ពេលមួយ​វាចុះ​ទាបខ្លាំង បាន​ខ្ញុំ​លក់​ចេញពេលនោះ​​ខ្ញុំ​ក៏​ខាត​ឡុងចុង​អ៊ីចឹង​ទៅ។
សូម​បញ្ជាក់​ថា ការលេងភាគហ៊ុន​បែបនេះ គឺ​ជា​រឿងប្រថុយប្រថាន​បំផុត។ ជួនកាលចំណេញ​មក ខាត​ទៅវិញ​អស់ទៅវិញភ្លាម​ក៏មាន។ ខាត​ទាំង​ដើម​អស់​ទៅទៀត​ក៏មានប្រៀប​ដូច​ទៅនឹង​ការ​ភ្នាល់​ល្បែង​ដូច្នេះ​ដែរ។ ​ការ​លេងភាគហ៊ុន​របៀបនេះ​ឯងដែល​​ពេលខ្លះ ធ្វើ​ឲ្យ​ផ្សារភាគហ៊ុន​ដួលដាំដូងហើយ​ពេលខ្លះ​បង្កើត​ទៅជា​វិបត្តិ​ហិរញ្ញវត្ថុ​ពាសពេញ​ពិភពលោក​ក៏មាន។
៧. ការគិតតម្លៃភាគហ៊ុនជាប្រាក់
វា​អាស្រ័យថា តើ​យើង​មាន​ភាគហ៊ុន​ក្រុមហ៊ុន​អ្វី? ភាគហ៊ុន​របស់​ក្រុមហ៊ុន​នីមួយៗ​មាន​តម្លៃ​ខុសៗ​គ្នា តាមការពិត ភាគហ៊ុន​មួយ​ មិន​​ឡើងថ្លៃ ឬ​ចុះថ្លៃ​ភ្លាមៗដូច​ដែល​យើង​ឃើញ​នៅលើ​ទីផ្សារ​ភាគហ៊ុន​ទេ។ ឧបមាថា ក្រុមហ៊ុន​មួយ​មាន​ដើម​ទុន១លាន​ដុល្លារ ហើយ​បែងចែក​ជា​១លាន​ភាគហ៊ុន។ អ៊ីចឹង ១​ភាគហ៊ុន គឺ​ថ្លៃ​១ដុល្លារហើយ​នៅតែ​១ដុល្លារ​អ៊ីចឹង​រហូត លើក​លែង​តែ​ដល់​ពេលណាមួយគេ​បង្កើន​ដើមទុន​ក្រុមហ៊ុ​ន​នេះ​​​ដល់ ២លាន ពេល​នោះ ទើប​​ថ្លៃភាគហ៊ុន​​ឡើង​ដល់២ដុល្លារ​ក្នុង​មួយ​ហ៊ុន។ បើ​គណនា​តាម​តម្លៃ​ភាគ​ហ៊ុន​បែ​ប​នេះមិនមាន​អ្វី​ស្មុគស្មាញ​នោះទេ។ ១​ហ៊ុន​ថ្លៃ​១ដុល្លារ បើយើង​មាន​១ពាន់​ហ៊ុនគឺ​ស្មើ​នឹង​១ពាន់​ដុល្លារ។
ក៏ប៉ុន្តែ តម្លៃ​ភាគហ៊ុន នៅលើ​ទីផ្សារ​ភាគហ៊ុន​វា​ខុស​ពី​តម្លៃ​ហ៊ុនដែល​ក្រុមហ៊ុន​ចុះ​បញ្ជី​លក់។ តម្លៃ​ភាគហ៊ុន នៅលើ​ទីផ្សារភាគហ៊ុនប្រែប្រួល​ឡើងចុះ​ភ្លាមៗ មិនទៀង​ទាត់​នោះទេ។ ដូច្នេះ ​តម្លៃភាគហ៊ុនដែល​​អ្នកណាម្នាក់​មាន​ក្នុងដៃ វា​ប្រែប្រួល​ទៅតាម​ពេលវេលា។ ឧបមាថាខ្ញុំមាន​ភាគហ៊ុន​ក្រុមហ៊ុនតូតាល់ ចំនួន ១ពាន់​ហ៊ុន។ តាម​តម្លៃ​លើ​ទីផ្សារ នៅពេលនេះម៉ោង​នេះ ភាគហ៊ុន​តូតាល់​ ថ្លៃ​១០​ដុល្លារ ក្នុង​១ហ៊ុន។ អ៊ីចឹង ខ្ញុំមាន​១ពាន់ហ៊ុនវាស្មើ​នឹង ១ម៉ឺន​ដុល្លារ។ ក៏ប៉ុន្តែដរាបណា​ខ្ញុំ​មិន​​ទាន់​លក់​ភាគហ៊ុន​ទាំង​នេះ​ចេញ​ផុត​ពី​ដៃ​​ទេ ១ម៉ឺន​ដុល្លារនេះគ្រាន់​តែ​ជា​តម្លៃ​លើ​ក្រដាស​ប៉ុណ្ណោះ។កន្លះម៉ោងក្រោយ​វា​អាច​រលាយ​បាត់​ទៅ​អស់​ក៏មានឬ​ក៏​វា​អាច​កើន​ឡើង​រហូត​ដល់​ទៅ​២ម៉ឺន​ក៏​ថា​បាន។
៨. ចំនួន Point
Pointsនេះ មិនមែន​ជា​ថ្លៃ​ភាគហ៊ុនទេគ្រាន់តែ​ជា​សន្ទស្សន៍​តែប៉ុណ្ណោះ។ សន្ទស្សន៍របស់​ភាគហ៊ុន​នេះ ​កំណត់​ដោយ​ក្រុមហ៊ុនដែល​មាន​ជំនាង​​ខាង​ហ្នឹង។​ គេ​ប្រើប្រាស់​សន្ទស្សន៍​ភាគ​ហ៊ុន ​ ដើម្បី​តាមដាន​មើល​​អំពី​ការវិវឌ្ឍ​នៃ​ទីផ្សារ​ភាគហ៊ុន។ ឧបមាថា ពេល​ចាប់​បើក​លក់​ពេលព្រឹកភាគហ៊ុន​​​មាន ១០០០ Point ហើយ​ស្រាប់តែ ថ្ងៃ​រសៀល​ វាចុះ​មក​នៅ​ត្រឹម ៩០០ មានន័យថាភាគហ៊ុន​​ធ្លាក់​ចុះ​ ១០០ Points ស្មើ​នឹង ១០% ឬ​ក៏​បើ​ឡើង​ដល់ ១១០០ មានន័យថាភាគហ៊ុន​​វា​កើន​ឡើង ១០%។
អ្វី​ដែល​សំខាន់ គឺ​មិនមែន​ចំនួន​ Point ១០០០, ២០០០ ឬ​ក៏ ៣០០០​ពាន់​នេះទេ។អ្វី​ដែលគេ​តាមដាន​ខ្លាំង​ជាងគេ គឺ​ភាគរយ​ ដែល​អាច​ឲ្យ​គេ​ដឹង​ថាភាគហ៊ុន​​នៅ​កន្លែងណាមួយ វា​កើនឡើង ឬ​ក៏​ធ្លាក់ចុះ? បើ​កើនៗ​ប៉ុន្មាន? បើ​ចុះ​ៗប៉ុន្មាន? ត្រូវ​ទិញ ឬ​ក៏​ត្រូវ​លក់? លក់​ឥឡូវឬ​មួយ​ក៏​ចាំ​បន្តិច​ទៀត?
៩. គុណសម្បត្តិ និងគុណវិបត្តិនៃទីផ្សារមូលប័ត្រ
          គុណសម្បត្តិ
*      សេដ្ឋកិច្ចប្រទេសកម្ពុជា មានការរីកចម្រើន និងសន្ទុះខ្លាំងជាងមុន
*      ប្រជាពលរដ្ឋយល់ដឹងច្រើនពាក់ព័ន្ធនឹងវិស័យវិនិយោគទុន និងធនាគារ
*      ប្រជាពលរដ្ឋចេះបង្កើតជំនឿទុកចិត្តក្នុងការចូលរួមជាម្ចាស់ក្រុមហ៊ុនណាមួយ
*      វិនិយោគទុនក្នុងប្រទេសកម្ពុជាកើនច្រើន ឱកាសការងារមានសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក
*      ក្រុមហ៊ុនក្នុងស្រុកមានការរីកសាខាច្រើន ព្រោះមានទុនច្រើនដើម្បីដំណើរការ
            គុណវិបត្តិ
*      ចំណាយពេលវេលាច្រើនទៅលើផ្សារហ៊ុន
*      ប្រទេសកម្ពុជាជាប្រទេសដែលមានលក្ខណៈដុល្លាភាវូបនីយកម្ម ឲ្យមានផលវិបាកក្នុងការទិញដូរ បែងចែកភាគ​លាភ និងការប្រាក់
*      គ្មានតម្លាភាព (បញ្ជីគណនេយ្យរបស់ក្រុមហ៊ុនមិនប្រាកដថាទុកចិត្តបាន អាចមានការបន្លំ)
*      ប្រព័ន្ធតុលាការនៅកម្ពុជាមានភាពទន់ខ្សោយ (បើសិនជាមានបញ្ហាណាមួយ គឺពិបាកនឹងដោះស្រាយ)
*      ខ្វះធនធានមនុស្សក្នុងការវាយតម្លៃក្រុមហ៊ុន ការវាយតម្លៃលើសន្លឹកហ៊ុន... ការចូលរួមទិញភាគហ៊ុនគឺជារឿង​ដ៏​ថ្មី​មួយបំផុតសម្រាប់ប្រជាពលរដ្ឋ
*      ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិចមានភាពងាយស្រួលតែអាចមានបញ្ហាគ្រោះថ្នាក់ៈ ការជ្រៀតចូលរបស់ hacker ភាពរអាក់រអួល ...
*      អាចបង្កឲ្យមានអសេ្ថរភាពក្នុងសង្គម (បើសិនជាអ្នកទិញមូលប័ត្រមានការខាតបង់ អាចឈានដល់ការសម្លាប់ខ្លួន​ឆក់ ប្លន់ ឬទំនាស់ក្នុងចំណោមម្ចាស់ភាគហ៊ុនអាចឈានដល់ការធ្វើឃាត...)
*      ប្រាក់តម្កល់របស់ស្ថាប័នពាក់ព័ន្ធធ្វើឲ្យមានភាពមិនអាចជឿទុកចិត្តបាន ឧ. ដើម្បីបើកក្រុមហ៊ុនមូលប័ត្រ មួយ ត្រូវ​ចំណាយទុនប្រហែល ១៦ លានដុល្លារ​ តែតម្កល់ត្រឹម ១០ % ប៉ុណ្ណោះ​គឺមានភាពតិចតួចណាស់
១០. ការដោះដូរបទពិសោធបើកទីផ្សារមូលប័ត្ររវាងកម្ពុជា និងកូរ៉េខាងត្បូង
            ក្នុងខណៈពេលដែលកម្ពុជាគ្រោងនឹងបើកទីផ្សារមូលប័ត្ររបស់ខ្លួននោះ ក្រុមហ៊ុនកូរ៉េខាងត្បូងបានមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើការសហការជាមួយគណៈកម្មការមូលប័ត្រកម្ពុជាដើម្បីពិភាក្សាពីមេរៀនបទពិសោធន៍​បើកទីផ្សារមូលប័ត្រ ។ កិច្ចពិភាក្សាស្វែងយល់ពីទីផ្សារមូលប័ត្រនេះ គឺជាការខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅកាន់ទីផ្សារមូលប័ត្រដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តកម្ពុជា ។ ប្រធានក្រុម​ហ៊ុនកូរ៉េខាងត្បូងបានមានប្រសាសន៍ថា ទីផ្សារមូលប័ត្រគឺជាយន្តការដ៏សំខាន់មួយក្នុងការលើកស្ទួយខឿនសេដ្ឋកិច្ចជាតិ ។
១១. ផ្សារភាគហ៊ុនរបស់កូរ៉េខាងត្បូង     
        ទីផ្សារភាគហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង បានឡើថ្លៃចំនួន ១.៧៣ភាគរយ នៅព្រឹកថ្ងៃពុធនេះក្នុង​កំឡុង ពេលដែលផ្សារភាគហ៊ុនរបស់ពិភពលោកកំពុងចុះ​ថ្លៃជាលំដាប់ដោយសារបាតុភូតធម្មជាតិស៊ូណាមិ​នៅប្រទេសជប៉ុន។       
    ចំណែកសហរដ្ឋអាមេរិក បានខាតបង់ទឹកប្រាក់ប្រមាណជា ៦២៦ពាន់លានដុល្លា នៅសប្តាហ៍នេះ​ដោយសារ ទីផ្សារភាគ ហ៊ុនចុះថ្លៃជាលំដាប់​រហូតដល់ជាង១០ភាគរយ។      
    អ្នកជំនាញសេដ្ឋកិច្ច ប្រេនដា ប្រោន បានអោយដឹងថា៖ សេដ្ឋកិច្ចរបស់អាមេរិកមួយ​ផ្នែកគឺពឹងផ្អែក​លើប្រទេស
ជប៉ុន ហើយ​ពេល​ជប៉ុនជួបបញ្ហាខាតបង់សហរដ្ឋអាមេរិកក៏ខាតបង់ដែរ។          
    សេដ្ឋកិច្ចវិទូ ភីធ័រ ឌីកសុន បានអោយដឹងថា៖ ផ្សារភាគហ៊ុនរបស់សហភាពអ៊ឺរ៉ុប និងធ្លាក់ចុះទាបបំផុត​រយៈពេល ១៤សប្តាហ៍​ក្រោយពីការរញ្ជួយដីនៅជប៉ុន៕


Comments

  1. នេះជាចំណេះដឹងមួយដ៏ល្អ សំរាប់ឲ្យប្រជាជនបាន​យល់ដឹងអំពី​ទីផ្សារមូលប័ត្រនៅកម្ពុជា

    ReplyDelete

Post a Comment

Popular posts from this blog

ករណីកិច្ចរបស់អ្នកលក់

          នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរនៅក្នុងទីផ្សារ តែងតែមានការ​ទាស់ទែងគ្នាពាក់ព័ន្ធនឹងកិច្ចសន្យាលក់ ដោយសារតែមិនមានការយល់ដឹងផ្នែកច្បាប់ថាតើ ទង្វើទាំងនោះវា​ស្របច្បាប់ ឬមិនស្របច្បាប់ ព្រោះពេលខ្លះពួកគាត់មិនបានដឹងថា អ្វីខ្លះទៅជាកាតព្វកិច្ចរវាងពួកគាត់នៅក្នុង​កិច្ចសន្យាលក់ ដូច្នេះខាងក្រោមនេះ គឺជាកាតព្វកិច្ចរបស់អ្នកលក់ដែលមានចែងក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជា​ណាចក្រកម្ពុជា ។           អ្នកលក់ត្រូវពន្យល់ឲ្យបានច្បាស់លាស់ នូវខ្លឹមសារនៃកាតព្វកិច្ចដែលអ្នកលក់ទទួលបន្ទុក ទំនាក់ទំនង​គតិយុត្តដែលទាក់ទងទៅនឹងវត្ថុ ឬសិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញ ហើយជាពិសេស ក្នុង ករណីលក់អចលន​វត្ថុអ្នកលក់ត្រូវពន្យល់អ្នកទិញឲ្យបានច្បាស់លាស់នូវខ្លឹមសារនៃសិទ្ធិ ការទទួលបន្ទុក និងព្រំដែននៃអចនវត្ថុ​ជាអាទិ៍ ។ ១. ករណីកិច្ចទូទៅរបស់អ្នកលក់           អ្នកលក់ត្រូវរក្សាវត្ថុឲ្យបានល្អរហូតដល់ថ្ងៃកំណត់ ដើម្បីអាចបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនដែលត្រូវ​ប្រគល់វត្ថុនោះ ។ អ...

អំពើអនីត្យានុកូល

អំពើអនីត្យានុកូល            អំពើអនីត្យានុកូល  ជាអំពើដែលបំពានខុសច្បាប់លើសិទ្ធិ  ឬ ផលប្រយោជន៍អ្នកដ៏ទៃដោយកំ​ហុស​​​ចេតនា  ឬ  អចេតនា  ដែលអំពើទាំងនោះសំដៅទៅលើអំពើដែលមានត្រូវនឹងចំនុចណាមួយ ដូច​ខាង​​ក្រោម៖    ~ អំពើបំពានដោយព្យាករ  ឬ គិតទុកជាមុនអំពីការកើតឡើងនៃលទ្ធផល  ហើយដោយទទួលយក​ការ​កើតឡើងនៃលទ្ធផលនោះ។ ~ អំពើដែល បើតាមប្រក្រតី បុគ្គលដែលមានឋានៈនៃការងារ ឬបទពិសោធន៍ស្មើគ្នានឹង អ្នកធ្វើ​អំ​ពើ​នោះអាចព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផលក៏ដោយ  ក៏អ្នកធ្វើអំពើ​នោះនៅតែ​ពុំ​បាន​​ព្យា​ក​រទុកជាមុនអំពីការកើតឡើងនៃលទ្ធផលនោះ​   ដោយសារការធ្វេប្រហេស​មិនប្រុង​ប្រ​យ័ត្ន ​ ហើយ​ទោះបីជាមានករណីកិច្ចជៀសវាងនូវលទ្ធផលនោះក៏ដោយ  ក៏នៅតែ​ប្រព្រឹត្ត​ផ្ទុយ​នឹង​​ករណីកិច្ចនោះ ​​     (​មា​ត្រា ៧៤២ នៃក្រមរដ្ឋប្បវេណីថ្មី ) ។      I. ប្រភេទនៃអំពើអនីត្យានុកូល អំពើអនីត្យានុកូល បានបែងចែកជាបីប្រភេទធំៗ ៖ Ø ការទទួលខុសត្រូវចំពោះអំពើខ្លួនឯង Ø ការទទួលខុសត្រូវចំពោះអំពើរបស់អ្នកដទៃ Ø ការទទួលខុសត...