Skip to main content

Posts

Showing posts from 2012

ច្បាប់វិនិយោគ

១. នីតិវិនិយោគ គឺមកពីពាក្យ នីតិ​ + វិនិយោគ             នីតិអាចឲ្យនិយមន័យតាមទិដ្ឋភាពពីរ គឺតាមន័យ វត្ថុវិស័យ គឺជាសំណុំវិធានគតិយុតិ្តសំដៅគ្រប់​គ្រង​ទំនាក់​​ទំនងសង្គម និងដាក់ទណ្ឌកម្មដោយអាជ្ញាធរសាធារណៈ ក្នុងន័យនេះ នីតិស្ថិតក្នុងន័យ​ចង្អៀតដែល​សំដៅ​ទៅ​លើ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងបទបញ្ជាផ្សេងៗ និងតាមន័យអត្តវិស័យ​សំដៅដល់បុព្វសិទ្ធិ​ទាំង​ឡាយ​របស់បុគ្គលដែលបានផ្តល់ជាប្រយោជន៍ដល់បុគ្គលនោះ នូវអំណាចចាត់​ចែងវត្ថុ​ ឬរបស់មានតម្លៃដែល​ជា​កម្មសិទ្ធិរបស់ខ្លួន និងអាចតម្រូវឲ្យបុគ្គលមួយចំនួនបំពេញតាវកាលិក​ចំពោះខ្លួន ។ ចំណែកឯពាក្យសេដ្ឋកិច្ច សំដៅ​​រាល់លទ្ធកម្មនៃទ្រព្យមូលធនដើម្បីប្រមូល ឬប្រើប្រាស់​ចំណូលពីទ្រព្យមូលធននោះ ។ វិនិយោគ គឺជា​ស្វែង​រកផលចំណេញ​ ដែលទាមទារនូវដើមទុនច្រើន និងត្រូវមានផែនការមួយច្បាស់លាស់ ។  និយាយរួម នីតិវិនិយោគ គឺជា បណ្តុំនៃវិធានច្បាប់​​​ (ឬជាវិធានគតិយុត្តិ) ដែលគ្រប់​គ្រង​វិស័យ​វិនិយោគ ។ ២. ចំណាត់ថ្នាក់នៃការវិនិយោគ ក. វិនិយោគសំដៅការផលិតត និងវិនិយោគមិនសំដៅការផលិត          ...

ករណីកិច្ចរបស់អ្នកលក់

          នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរនៅក្នុងទីផ្សារ តែងតែមានការ​ទាស់ទែងគ្នាពាក់ព័ន្ធនឹងកិច្ចសន្យាលក់ ដោយសារតែមិនមានការយល់ដឹងផ្នែកច្បាប់ថាតើ ទង្វើទាំងនោះវា​ស្របច្បាប់ ឬមិនស្របច្បាប់ ព្រោះពេលខ្លះពួកគាត់មិនបានដឹងថា អ្វីខ្លះទៅជាកាតព្វកិច្ចរវាងពួកគាត់នៅក្នុង​កិច្ចសន្យាលក់ ដូច្នេះខាងក្រោមនេះ គឺជាកាតព្វកិច្ចរបស់អ្នកលក់ដែលមានចែងក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជា​ណាចក្រកម្ពុជា ។           អ្នកលក់ត្រូវពន្យល់ឲ្យបានច្បាស់លាស់ នូវខ្លឹមសារនៃកាតព្វកិច្ចដែលអ្នកលក់ទទួលបន្ទុក ទំនាក់ទំនង​គតិយុត្តដែលទាក់ទងទៅនឹងវត្ថុ ឬសិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញ ហើយជាពិសេស ក្នុង ករណីលក់អចលន​វត្ថុអ្នកលក់ត្រូវពន្យល់អ្នកទិញឲ្យបានច្បាស់លាស់នូវខ្លឹមសារនៃសិទ្ធិ ការទទួលបន្ទុក និងព្រំដែននៃអចនវត្ថុ​ជាអាទិ៍ ។ ១. ករណីកិច្ចទូទៅរបស់អ្នកលក់           អ្នកលក់ត្រូវរក្សាវត្ថុឲ្យបានល្អរហូតដល់ថ្ងៃកំណត់ ដើម្បីអាចបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនដែលត្រូវ​ប្រគល់វត្ថុនោះ ។ អ...

ចំណេះដឹងផ្សារភាគហ៊ុន

ទីផ្សារមូលប័ត្រនៅកម្ពុជា ១. ស្វែងយល់អំពីផ្សារភាគហ៊ុន             ក. តើអ្វីទៅជាផ្សារភាគហ៊ុន ?           ជារៀងរាល់ថ្ងៃ គេតែងតែលឺពត៌មានអំពី ផ្សារភាគហ៊ុន ។ ផ្សារភាគហ៊ុនឡើងថ្លៃ ផ្សារភាគហ៊ុនចុះថោក កម្ពុជានឹងមានបើក​ផ្សារភាគហ៊ុននឹងគេដែរ ។ល។ តើអ្វីទៅជាផ្សារភាគហ៊ុន ?          ផ្សារភាគហ៊ុន គឺជារឿងស្មុគ្រស្មាញមួយដែលពិបាកនឹងពន្យល់ឲ្យលម្អិតអស់ក្នុងរយៈពេលមួយដ៏ខី្ល ។             ប៉ុន្តែបើនិយាយឲ្យខ្លី ហើយសាមញ្ញ និងងាយស្រួលស្តាប់ ផ្សារភាគហ៊ុនគឺជាកន្លែងដែលគេទិញ និងលក់ភាគហ៊ុន ។      អញ្ចឹងតើអ្វីទៅជាភាគហ៊ុន ?  ភាគហ៊ុនគឺជាចំណែកដើមទុនដែលគេដាក់ចូលទៅក្នុងក្រុមហ៊ុនណាមួយ ។ នៅពេលដែល​ក្រុមហ៊ុនចំណេញ ម្ចាស់ភាគហ៊ុនក៏ចំណេញ តែបើក្រុមហ៊ុនខាត ម្ចាស់ភាគហ៊ុនក៏ត្រូវទទួលការខាត បង់ដូចគ្នា គ្រាន់តែថា ការចំ​ណេញឬ ការខាតបង់នេះ​ វាសមាមាត្រទៅនឹងចំណែកភាគហ៊ុនដែលខ្លួនមាន ។ បើមាន ភាគហ៊ុនច្រើន ពេលចំណេញ​ក៏ចំណេញច្រើន​ហ...