ទីផ្សារមូលប័ត្រនៅកម្ពុជា ១. ស្វែងយល់អំពីផ្សារភាគហ៊ុន ក. តើអ្វីទៅជាផ្សារភាគហ៊ុន ? ជារៀងរាល់ថ្ងៃ គេតែងតែលឺពត៌មានអំពី ផ្សារភាគហ៊ុន ។ ផ្សារភាគហ៊ុនឡើងថ្លៃ ផ្សារភាគហ៊ុនចុះថោក កម្ពុជានឹងមានបើកផ្សារភាគហ៊ុននឹងគេដែរ ។ល។ តើអ្វីទៅជាផ្សារភាគហ៊ុន ? ផ្សារភាគហ៊ុន គឺជារឿងស្មុគ្រស្មាញមួយដែលពិបាកនឹងពន្យល់ឲ្យលម្អិតអស់ក្នុងរយៈពេលមួយដ៏ខី្ល ។ ប៉ុន្តែបើនិយាយឲ្យខ្លី ហើយសាមញ្ញ និងងាយស្រួលស្តាប់ ផ្សារភាគហ៊ុនគឺជាកន្លែងដែលគេទិញ និងលក់ភាគហ៊ុន ។ អញ្ចឹងតើអ្វីទៅជាភាគហ៊ុន ? ភាគហ៊ុនគឺជាចំណែកដើមទុនដែលគេដាក់ចូលទៅក្នុងក្រុមហ៊ុនណាមួយ ។ នៅពេលដែលក្រុមហ៊ុនចំណេញ ម្ចាស់ភាគហ៊ុនក៏ចំណេញ តែបើក្រុមហ៊ុនខាត ម្ចាស់ភាគហ៊ុនក៏ត្រូវទទួលការខាត បង់ដូចគ្នា គ្រាន់តែថា ការចំណេញឬ ការខាតបង់នេះ វាសមាមាត្រទៅនឹងចំណែកភាគហ៊ុនដែលខ្លួនមាន ។ បើមាន ភាគហ៊ុនច្រើន ពេលចំណេញក៏ចំណេញច្រើនហ...
Nothing is impossible if you mean it. (Linh S. Meng)