Skip to main content

ក្បួនច្បាប់របស់ខ្ញុំ


១.​ ក្នុងនាមជាកូនច្បងក្នុងគ្រួសារ គឺត្រូវគ្រប់គ្រងខ្លួនឲ្យបាន!

២. បើគ្មានការរៀនសូត្រ គឺជីវិតគ្មានគោលដៅ!
                
៣. មិនមានភាពជឿជាក់ យ៉ាងហោចណាស់ក៏ត្រូវប្រឈមមុខ​ដែរ
                
៤. មានកិច្ចការខ្លះ ធ្វើខុសហើយអាចធ្វើឡើងវិញបាន ប៉ុន្តែ​មានកិច្ចការខ្លះទៀតធ្វើខុសហើយ គឺខុស​រហូតមិនអាចធ្វើ​ឡើង​​​​វិញ​បានឡើយ
               
៥. ធ្វើឲ្យខ្លួនអ្នកល្បី!
               
៦. កុំពង្រីករឿងប៉ុនពែងឲ្យប៉ុនពាង!
                
៧. ជណ្តើរសាលារៀនសឹក ប្រសើរជាងជណ្តើរសាលាកី្តសឹក
                
៨.​ គេធ្វើបានខ្ញុំធ្វើបាន ខ្ញុំធ្វើបានតែគេធ្វើមិនបាន ។
                
៩. បង្ហាញគេថា អ្នកមិនមែនជាមនុស្សអន់ទេ ។
                
១០. មនុស្សកាន់តែតិច ការងារកាន់តែល្អ ។
                
១១. កុំសន្យា បើមិនអាចគោរពបាន ។
            
១២. មិនមែនសុទ្ធតែពាក្យ សុំទោស អាចប្តូរបានមកវិញ នូវពាក្យ មិនអីទេ រហូតនោះទេ
            
១៣. បាត់បង់កិត្តិយសអាចស្តារឡើងវិញបាន តែបើបាត់បង់ជំនឿចិត្ តពិតជា ពិបាក ស្តារ ឡើង វិញណាស់ ។
            

Comments

Popular posts from this blog

ករណីកិច្ចរបស់អ្នកលក់

          នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរនៅក្នុងទីផ្សារ តែងតែមានការ​ទាស់ទែងគ្នាពាក់ព័ន្ធនឹងកិច្ចសន្យាលក់ ដោយសារតែមិនមានការយល់ដឹងផ្នែកច្បាប់ថាតើ ទង្វើទាំងនោះវា​ស្របច្បាប់ ឬមិនស្របច្បាប់ ព្រោះពេលខ្លះពួកគាត់មិនបានដឹងថា អ្វីខ្លះទៅជាកាតព្វកិច្ចរវាងពួកគាត់នៅក្នុង​កិច្ចសន្យាលក់ ដូច្នេះខាងក្រោមនេះ គឺជាកាតព្វកិច្ចរបស់អ្នកលក់ដែលមានចែងក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជា​ណាចក្រកម្ពុជា ។           អ្នកលក់ត្រូវពន្យល់ឲ្យបានច្បាស់លាស់ នូវខ្លឹមសារនៃកាតព្វកិច្ចដែលអ្នកលក់ទទួលបន្ទុក ទំនាក់ទំនង​គតិយុត្តដែលទាក់ទងទៅនឹងវត្ថុ ឬសិទ្ធិដែលជាកម្មវត្ថុនៃការលក់ទិញ ហើយជាពិសេស ក្នុង ករណីលក់អចលន​វត្ថុអ្នកលក់ត្រូវពន្យល់អ្នកទិញឲ្យបានច្បាស់លាស់នូវខ្លឹមសារនៃសិទ្ធិ ការទទួលបន្ទុក និងព្រំដែននៃអចនវត្ថុ​ជាអាទិ៍ ។ ១. ករណីកិច្ចទូទៅរបស់អ្នកលក់           អ្នកលក់ត្រូវរក្សាវត្ថុឲ្យបានល្អរហូតដល់ថ្ងៃកំណត់ ដើម្បីអាចបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនដែលត្រូវ​ប្រគល់វត្ថុនោះ ។ អ...

ចំណេះដឹងផ្សារភាគហ៊ុន

ទីផ្សារមូលប័ត្រនៅកម្ពុជា ១. ស្វែងយល់អំពីផ្សារភាគហ៊ុន             ក. តើអ្វីទៅជាផ្សារភាគហ៊ុន ?           ជារៀងរាល់ថ្ងៃ គេតែងតែលឺពត៌មានអំពី ផ្សារភាគហ៊ុន ។ ផ្សារភាគហ៊ុនឡើងថ្លៃ ផ្សារភាគហ៊ុនចុះថោក កម្ពុជានឹងមានបើក​ផ្សារភាគហ៊ុននឹងគេដែរ ។ល។ តើអ្វីទៅជាផ្សារភាគហ៊ុន ?          ផ្សារភាគហ៊ុន គឺជារឿងស្មុគ្រស្មាញមួយដែលពិបាកនឹងពន្យល់ឲ្យលម្អិតអស់ក្នុងរយៈពេលមួយដ៏ខី្ល ។             ប៉ុន្តែបើនិយាយឲ្យខ្លី ហើយសាមញ្ញ និងងាយស្រួលស្តាប់ ផ្សារភាគហ៊ុនគឺជាកន្លែងដែលគេទិញ និងលក់ភាគហ៊ុន ។      អញ្ចឹងតើអ្វីទៅជាភាគហ៊ុន ?  ភាគហ៊ុនគឺជាចំណែកដើមទុនដែលគេដាក់ចូលទៅក្នុងក្រុមហ៊ុនណាមួយ ។ នៅពេលដែល​ក្រុមហ៊ុនចំណេញ ម្ចាស់ភាគហ៊ុនក៏ចំណេញ តែបើក្រុមហ៊ុនខាត ម្ចាស់ភាគហ៊ុនក៏ត្រូវទទួលការខាត បង់ដូចគ្នា គ្រាន់តែថា ការចំ​ណេញឬ ការខាតបង់នេះ​ វាសមាមាត្រទៅនឹងចំណែកភាគហ៊ុនដែលខ្លួនមាន ។ បើមាន ភាគហ៊ុនច្រើន ពេលចំណេញ​ក៏ចំណេញច្រើន​ហ...

អំពើអនីត្យានុកូល

អំពើអនីត្យានុកូល            អំពើអនីត្យានុកូល  ជាអំពើដែលបំពានខុសច្បាប់លើសិទ្ធិ  ឬ ផលប្រយោជន៍អ្នកដ៏ទៃដោយកំ​ហុស​​​ចេតនា  ឬ  អចេតនា  ដែលអំពើទាំងនោះសំដៅទៅលើអំពើដែលមានត្រូវនឹងចំនុចណាមួយ ដូច​ខាង​​ក្រោម៖    ~ អំពើបំពានដោយព្យាករ  ឬ គិតទុកជាមុនអំពីការកើតឡើងនៃលទ្ធផល  ហើយដោយទទួលយក​ការ​កើតឡើងនៃលទ្ធផលនោះ។ ~ អំពើដែល បើតាមប្រក្រតី បុគ្គលដែលមានឋានៈនៃការងារ ឬបទពិសោធន៍ស្មើគ្នានឹង អ្នកធ្វើ​អំ​ពើ​នោះអាចព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផលក៏ដោយ  ក៏អ្នកធ្វើអំពើ​នោះនៅតែ​ពុំ​បាន​​ព្យា​ក​រទុកជាមុនអំពីការកើតឡើងនៃលទ្ធផលនោះ​   ដោយសារការធ្វេប្រហេស​មិនប្រុង​ប្រ​យ័ត្ន ​ ហើយ​ទោះបីជាមានករណីកិច្ចជៀសវាងនូវលទ្ធផលនោះក៏ដោយ  ក៏នៅតែ​ប្រព្រឹត្ត​ផ្ទុយ​នឹង​​ករណីកិច្ចនោះ ​​     (​មា​ត្រា ៧៤២ នៃក្រមរដ្ឋប្បវេណីថ្មី ) ។      I. ប្រភេទនៃអំពើអនីត្យានុកូល អំពើអនីត្យានុកូល បានបែងចែកជាបីប្រភេទធំៗ ៖ Ø ការទទួលខុសត្រូវចំពោះអំពើខ្លួនឯង Ø ការទទួលខុសត្រូវចំពោះអំពើរបស់អ្នកដទៃ Ø ការទទួលខុសត...