១. អាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ សីហា ១៩៦៧ ដោយសេចក្តីសម្រេចរបស់ទីក្រុងបាង កក ដែលមានសមាជិកស្ថានិកចំនួន ៥ គឺប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងឥណ្ឌូ នេស៊ី។ ហើយក្រោយមកមានសមាជិកបន្ថែមទៀតគឺ ប្រទេសព្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និង ប្រទេសកម្ពុជា។
២. បុព្វហេតុសំខាន់២យ៉ាងក្នុងការបង្កើតអាស៊ាន គឺៈ
°បុព្វហេតុសេដ្ឋកិច្ចៈ
ü ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ច
ü ប្រទេសអឺរ៉ុបមានសេដ្ឋកិច្ចអឺរ៉ុបដែលជាទីផ្សារួម
ü ម្យ៉ាងវិញទៀត ប្រទេសស្ថាបនិក នេះបានគិតថា បើពួកគេបានប្រមូលផ្តុំគ្នានោះ ទីផ្សារ អាស៊ី នឹ ង កើនឡើងដែលអាចមានលទ្ធភាពក្នុងការប្រកួតប្រជែងនឹងទីផ្សារសេដ្ឋកិច្ចអឺរ៉ុប។ ហើ យ ប្រមូ ល ផ្តុំទីផ្សារអាំស៊ីអាគ្នេយ៍ ដើម្បីអភិវឌ្ឍន៍រួម និងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ ជាដើម។
°បុព្វហេតុនយោបាយៈ
Ø ការប្រឈមមុខដាក់គ្នារវាងប្លុកសេរី និងប្លុកសង្គមនិយម
Ø មនោគមវិជ្ជាកុម្មុយនីស្តរាលដាលយ៉ាងខ្លាំង ជាពិសេសអាស៊ី
Ø រួបរួមគ្នាជាសមាគម ដើម្បីការពារខ្លួន និងដើម្បីទប់ស្កាត់ការរាលដាលនៃលទ្ធិកុម្មុយនីស្តនៅក្នុងតំបន់។
បុព្វហេតុសំខាន់ទាំងពីរនេះហើយទើប ធ្វើឲ្យប្រទេសខាងលើនេះរួបរួមគ្នាបង្កើតសមាគមនេះឡើង។
៣. លក្ខខណ្ឌដើម្បីចូលជាសមាជិកអាស៊ាន មានៈ
- 1. ជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
- 2. រដ្ឋអធិតេយ្យភាព និងផ្តល់សច្ចាប័ន
- 3. មានស្ថានទូតទៅវិញទៅមកនៅអាស៊ីអាគ្នេយ៍
- 4. គោរពសេចក្តីថ្លែងការណ៍នៅទីក្រុងបាងកក
- 5. គោរពសេចក្តីថ្លែងការណ៍ ZOPFAN នៅទីក្រុងកូឡាឡាំងពួរ ប្រទេសម៉ាឡេស៊ី
- 6. គោរពសិន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ
- 7. គោរពកិច្ចព្រមព្រៀងបង្កើតអគ្គលេខាធិការដ្ឋានអាស៊ាន
- 8. គោរពសេចក្តីប្រកាសសាំងហ្គារពួរ សឹង្ហបុរី AFTA ( ប្រព័ន្ធអនុគ្រោះពន្ធគយ)
9. សន្និសីទក្រុងបាងកក ១៩៩៥ ស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម សហប្រតិបត្តិការ និងតំបន់គ្មាននុយក្លេអែរ។
៤. នីតិវិធីនៃការចូលជាសមាជិកអាស៊ាន គឺៈ
· ឋានៈជាភ្ញៀវពិសេស
· ជាអ្នកអង្គេតការណ៍
· ក្លាយជាសមាជិកពេញសិទ្ធិ
៥. ដំណើរការនៃការចួលជាសមាជិកអាស៊ានរបស់កម្ពុជាៈ
បន្ទាប់ពីកម្ពុជារៀបចំកិច្ចព្រមព្រៀងទីក្រុងបារីស៖
ដំណាក់កាលទី១៖
o ជាភ្ញៀវពិសេសពីឆ្នាំ ១៩៩៣ ដល់ ១៩៩៥
o ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសលើកទី ២៩ នៅសឹង្ហបុរី បានធ្វើឲ្យកម្ពុជាទទួលបានសន្តិភាព ស្ថេរភាព និងមានទំនាក់ទំនងជាមួយប្រទេសផ្សេងៗ
o ១៩៩៤ អគ្គលេខាធិការអាស៊ានចូលមកកម្ពុជា
ដំណាក់កាលទី២៖
o កម្ពុជាក្នុងឋានៈជាអ្នកអង្កេតការណ៍ ១៩៩៥ ដល់ ១៩៩៦
ដំណាក់កាលទី៣៖
- o កម្ពុជាមានបញ្ហានយោបាយ នៅថ្ងៃទី ០៥ ០៦ កក្កដា ១៩៩៧
- o អាស៊ានពន្យាពេលសមាជិកភាពរបស់កម្ពុជា ដោយការអស្ថេរភាពនយោបាយ
- o បន្ទាប់ពីពន្យាពេលអាស៊ាន បានដាក់លក្ខខណ្ឌទៅកម្ពុជា ដូចជាៈ
§ រក្សារស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច
§ គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
§ រៀបចំការបោះឆ្នោត ២៦ កក្កដា ១៩៩៨ ដោយសេរី យុត្តិធម៌ និងអាចទុក ចិត្ត បាន
§ រដ្ឋាភិបាលថ្មីត្រូវកើតចេញដោយការបោះឆ្នោតតាមឆន្ទៈរាស្រ្ត។
ដំណាក់កាលទី៤៖
កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី ៣០ មេសា ១៩៩៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
៦. គុណសម្បត្តិក្នុងការចូលជាសមាជិកអាស៊ានរបស់កម្ពុជា៖
- © មានលទ្ធភាពច្រើនក្នុងការនាំចេញ និងចូល ព្រោះអាស៊ានមានទីផ្សារធំ និងមានលក្ខណៈជិត
- ©លែងមានការព្រួយបារម្ភចំពោះរឿងគម្រាមកំហែងខាងផ្នែកសន្តិសុខ និងមិនធ្វើឲ្ យកម្ពុជា នៅឯកោ
- © មានសន្តិភាព សេរីភាពក្នុងតំបន់ព្រមទាំងដោះស្រាយជម្លោះរួមគ្នាជាមួយអាស៊ាន
- © ផ្លាស់ប្តូរធនធានមនុស្ស វិទ្យាសាស្រ្ត បច្ចេកទេសថ្មីៗ
- © ផ្លាស់ប្តូរចំណេះដឹងផ្នែកសង្គមកិច្ច វប្បធម៌ ព្រមទាំងប្រពៃណីទំនៀមទម្លាប់ រវាងសមាជិក ទាំងអស់
- © ផ្លាស់ប្តូរផ្នែកសិក្សាធិការ
- © ទទួលបានប្រាក់កំចីច្រើនពីធនាគារ អេឌីប៊ី ដោយមានការប្រាក់ទាប និងរយៈពេលយូរ
- © កម្ពុជាលេចមុខក្នុងឆាកអន្តរជាតិ
- © យល់ដឹងពីវិទ្យាសាស្រ្ត វាស់ល្បឿនសេដ្ឋកិច្ចលូតលាស់។
គុណវិបត្តិ៖
- ü ធនធានមនុស្ស និងវិទ្យាសាស្រ្តបច្ចេកទេសនៅមានកម្រិតទាប
- ü ការនាំទំនិញចេញមានចំនួនទាបជាងការនាំចូល
- ü ការអនុវត្តប្រព័ន្ធច្បាប់តុលាការ និងរដ្ឋបាលនៅមានកម្រិតទាប
- ü កម្ពុជាជាទីផ្សាររបស់គេ
- ü កម្ពុជាមិនអាចជាដៃគូរប្រកួតប្រជែងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ាន
- ü កម្ពុជារស់ដោយសារជំនួយ ៦០%
- ü ប្រឈមមុខនឹងបញ្ហាផ្សេងៗទៀត។
៧. តំបន់ពាណិជ្ជកម្មសេរីអាស៊ាន AFTA គឺជាគម្រោងបង្តើតប្រព័ន្ធអនុគ្រោះពន្ធដាររួម ក្នុងអំឡុង រយៈពេល១៥ឆ្នាំ ដល់៥% ឬដល់ទាបជាងនេះដល់០% គឺលុបបំបាត់ពន្ធទាំងស្រុង។ ហើយ គម្រោងនេះ គឺជាគម្រោងរបស់ប្រទេសសឹង្ហបុរី ដែលចាប់ផ្តើមកាត់បន្ថយតម្លៃ ពន្ធដារ នៅក្នុង ឧស្សាហកម្មគ្រឿងឧបភោគបរិភាគចាប់ពីថ្ងៃទី ០១ មករា ១៩៩៣។
៨. កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វីក APEC គឹត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៤ ក្នុង គោលបំណងជម្រុញកំណើនសេដ្ឋកិច្ច សហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគទុន និងវិបុលភាព នៅក្នុងតំបន់ ហើយពង្រឹងសមាគមន៍អាស៊ី ប៉ាស៊ីហ្វីក។ ហើយវាមានសមាជិ កចំនួ ន២១ប្រទេស។
៩. មហាអនុតំបន់ទន្លេមេគង្គ កើតចេញពីការផ្តួចផ្តើមរបស់ប្រទេសថៃ និងជំនួយពីធនាគារ អភិវឌ្ឍន៍អាស៊ី។ វាត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩២ ដែលមានសមាជិក ៦ប្រទេស គឹកម្ពុជា ថៃ ភូមា ឡាវ វៀតណាម និងខេត្តយូណាមប្រទេសចិន។ វាមានគោល ដៅដូច ជា៖
- · រួមចំណែក ដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
- · ជម្រុញលំហូរដោយសេរីនូវទំនិញ និងប្រជាពលរដ្ឋនៅក្នុងតំបន់
- · ជម្រុញការអភិវឌ្ឍន៍វិស័យផ្សេងៗទៀតដូចជាៈ កសិកម្ម ថាមពល បរិស្ថាន ធនធានមនុស្ស ការវិនិយោគទុន ទូរគមនាគមន៍ ទេសចរណ៍ ពាណិជ្ជកម្ម ការដឹកជញ្ជូន ។ល។
- · សន្និសីទថ្នាក់រដ្ឋមន្រ្តី
- · កិច្ចប្រជុំរដ្ឋមន្រ្តីជាន់ខ្ពស់
- · កិច្ចពិគ្រោះយោបល់ជាមួយផ្នែកឯកជន
- · វេទិកាអភិវឌ្ឍន៍មេគង្គ
- · ក្រុមការងារ។
Comments
Post a Comment