ទីផ្សារមូលប័ត្រនៅកម្ពុជា
១. ស្វែងយល់អំពីផ្សារភាគហ៊ុន
ក. តើអ្វីទៅជាផ្សារភាគហ៊ុន ?
ជារៀងរាល់ថ្ងៃ គេតែងតែលឺពត៌មានអំពី ផ្សារភាគហ៊ុន ។ ផ្សារភាគហ៊ុនឡើងថ្លៃ ផ្សារភាគហ៊ុនចុះថោក កម្ពុជានឹងមានបើកផ្សារភាគហ៊ុននឹងគេដែរ ។ល។ តើអ្វីទៅជាផ្សារភាគហ៊ុន ?
ផ្សារភាគហ៊ុន គឺជារឿងស្មុគ្រស្មាញមួយដែលពិបាកនឹងពន្យល់ឲ្យលម្អិតអស់ក្នុងរយៈពេលមួយដ៏ខី្ល ។
ប៉ុន្តែបើនិយាយឲ្យខ្លី ហើយសាមញ្ញ និងងាយស្រួលស្តាប់ ផ្សារភាគហ៊ុនគឺជាកន្លែងដែលគេទិញ និងលក់ភាគហ៊ុន ។ អញ្ចឹងតើអ្វីទៅជាភាគហ៊ុន ?
ភាគហ៊ុនគឺជាចំណែកដើមទុនដែលគេដាក់ចូលទៅក្នុងក្រុមហ៊ុនណាមួយ ។ នៅពេលដែលក្រុមហ៊ុនចំណេញ ម្ចាស់ភាគហ៊ុនក៏ចំណេញ តែបើក្រុមហ៊ុនខាត ម្ចាស់ភាគហ៊ុនក៏ត្រូវទទួលការខាត បង់ដូចគ្នា គ្រាន់តែថា ការចំណេញឬ ការខាតបង់នេះ វាសមាមាត្រទៅនឹងចំណែកភាគហ៊ុនដែលខ្លួនមាន ។ បើមាន ភាគហ៊ុនច្រើន ពេលចំណេញក៏ចំណេញច្រើនហើយពេលខាត ក៏ខាតច្រើន ។ ក្រុមហ៊ុនខ្លះ គេយកភាគហ៊ុនមួយ ផ្នែកទៅដាក់លក់នៅលើទីផ្សារភាគហ៊ុន ។ ប៉ុន្តែមិនមែនគ្រប់ក្រុមហ៊ុនទាំងអស់អាចលក់បាននោះទេ គឺលុះត្រាតែជា ប្រភេទក្រុមហ៊ុនដែលច្បាប់កំណត់ថាអនុញ្ញាតឲ្យលក់ភាគហ៊ុនបានទើបអាចចុះភាគហ៊ុនលក់បាន ។
ខ. តួនាទីរបស់ផ្សារភាគហ៊ុន
ផ្សារភាគហ៊ុនផ្តល់សេវាកម្មដែលជាចំណុចកណ្តាល សម្រាប់ការធ្វើជំនួញមូលប័ត្រដែលបានចុះបញ្ជី និងប្រព័ន្ធ និងវិធីសាស្រ្តសម្រាប់ការធ្វើជំនួញមូលប័ត្រ ហើយទទួលយកនូវអាជីវកម្មដែលមាន ការទាក់ទង ណាមួយ ដូចជាដើរតួជាៈ
Ø សភាផាត់ទាត់
Ø ជាមជ្ឈមណ្ឌលបញ្ញើមូលប័ត្រ
Ø ជាការិយាល័យចុះបញ្ជីមូលប័ត្រ
Ø និងជាកន្លែងផ្តល់នូវទិន្នន័យមូលប័ត្រ ។
ផ្សារភាគហ៊ុនអាចទទួលយកនូវការធ្វើអាជីវកម្មផ្សេងទៀតណាមួយដោយបានទទួលយកនូវការអនុម័តយល់ព្រមពីគណៈកម្មការមូលប័ត្រ ។ ផ្សារភាគហ៊ុនគឺជាអង្គភាពគ្រប់គ្រងផ្ទាល់ ខ្លួនពេញលេញមួយដែល ក្នុងនោះ មាន គណៈកម្មការភាគហ៊ុនធានាឲ្យបុគ្គល និងស្ថាប័នទាំងអស់ឲ្យគោរព នូវច្បាប់ដែលបានបង្កើត ឡើងដូចជា បទបញ្ញត្តិ និងទម្រង់បែបបទគំរូ របស់ផ្សារភាគហ៊ុន ។ជាងនេះទៅទៀត ផ្សារភាគហ៊ុន បានប្រឹងប្រែងជាបន្តសម្រាប់ការពង្រីក និងបង្កើតនូវផលិតផល និងសេវាកម្មសម្រាប់អ្នកវិនិយោគទុននៅទូទាំងពិភពលោក ។
គ.ការចុះបញ្ជី និងនីតិវិធី
គ.១ ការចុះបញ្ជី
ដើម្បីក្លាយជាក្រុមហ៊ុនមួយដែលបានចុះបញ្ជីនៅឯផ្សារភាគហ៊ុន មានន័យថា ទទួលបាន នូវសិទ្ធិទទួលនូវ មូលធនអភិវឌ្ឍដែលមានថ្លៃដើមទាប ក្នុងខណៈដែលរក្សានូវបំ ណុល ធៀប នឹង មូលធន ដែលមានកម្រិតទាប ។ នាយក និងបុគ្គលិកក្រុមហ៊ុនដែល ជាម្ចាស់ភាគហ៊ុនអាចទាញយកផល ប្រយោជន៍ ពីការ ទទួលស្ គាល់នូវចំណេញ មូល ធន និងទទួល បានចំណូល ភាគលាភដែលផ្តើមចេញពីការរីកចម្រើន ជោគជ័យនៃ អង្គភាព អាជីវកម្ម របស់គេ ។ នៅ ពេលដែលមានលក្ខណៈវិនិច្ឆ័យ សម្រាប់ ការចុះបញ្ជី មានភាពចាំបាច់ តឹងរឹងដើម្បីការពារនូវផលប្រយោជន៍នៃអ្នក វិនិយោគទុន ក្រុមហ៊ុនដែលមានការ ចាប់អារម្មណ៍អាចត្រូវបានគេធានាជាថ្មីថា ថ្លៃដើមដែលជាប់ទាក់ទិន ក្នុងការចុះ បញ្ជីគឺមានភាព សមហេតុ ផលបំផុតក្នុងការប្រៀបធៀបទៅនឹងទីផ្សារផ្សេងណាមួយទៀត ។
ü តម្រូវការនៃការចុះបញ្ជីៈក្រុមហ៊ុនទាំងអស់ដែលបានចុះបញ្ជីនៅឯផ្សារភាគហ៊ុនគឺជាក្រុមហ៊ុនសាធារណៈមានកម្រិតកំណត់ ។ លក្ខណៈវិនិច្ឆ័យពិតប្រាកដមានការប្រែប្រួលអាស្រ័យទៅលើ ក្រុមប្រឹក្សាវិនិយោគណាមួយដែល ក្រុមហ៊ុននោះមានមូលដ្ឋានតាំងនៅឬមួយថាតើវាត្រូវបានចាត់ថ្នាក់ដោយស្ថិតនៅក្រោមរចនាសម្ព័ន្ធ ឬក៏លក្ខណៈ ពិសេសនៃឧស្សាហកម្មជាមូលដ្ឋាន ។ ក្រុមទាំងនេះអនុវត្តចំពោះក្រុមហ៊ុនដែលទើបបង្កើតឡើងថ្មីៗ ។
ü ការបែងចែកភាគហ៊ុនៈ ផ្សារភាគហ៊ុនលើកទឹកចិត្តចំពោះម្ចាស់ភាគហ៊ុនតូចៗតាមរយៈច្បាប់ចុះបញ្ជីរបស់ខ្លួន ហើយការនេះផ្តល់មកវិញនូវ ផលប្រយោជន៍នូវភាពដែលអាចទូទាត់បាននូវហ៊ុន ។ ម្ចាស់ភាគហ៊ុនតូចៗ គឺជាអ្នកទាំងឡាយណាដែលកាន់ កាប់ មិនច្រើនជាង ០.៥% នៃតម្លៃដើមទុនដែលបានបង់ហើយ ។ ក្រុមហ៊ុនដែលជាអ្នកសុំដាក់ពាក្យត្រូវតែផ្តល់ឲ្យសម្រាប់ការកាន់កាប់ភាគហ៊ុនតូចៗនៅចន្លោះរវាង ១៥ ទៅ ៣០% នៃទុនដែលបានចុះបញ្ជីរបស់គេ អាស្រ័យទៅលើតម្លៃដើមទុនដែលបានបង់រួចហើយ ។
ü ឈ្នួលចុះក្នុងបញ្ជីៈ មាន បី ប្រភេទនៃឈ្នួលដែលត្រូវបង់សម្រាប់ការចុះបញ្ជី គឺឈ្នួលពាក្យសុំ ឈ្នួលការអនុញ្ញាត និង ឈ្នួលប្រចាំឆ្នាំ ។ បន្ថែមពីលើនេះ ឈ្នួលអាចត្រូវបង់នៅពេលការកើនឡើងនូវទុន ត្រូវបានគេធ្វើឡើងជាភាគហ៊ុនធម្មតា ឬភាគហ៊ុនពិសេស (ភាគហ៊ុនបុរិមា) នៃការចុះបញ្ធី ។ ឈ្នួលទាំងអស់ គឺត្រូវដកពន្ធតម្លៃបន្ថែម (VAT) តាមអត្រា ១០% ។
គ.ខ នីតិវិធី
ស្ថិតក្រោមច្បាប់ផ្សារភាគហ៊ុន (ច្បាប់ជួញដូរមូលប័ត្រ) ផ្សារភាគហ៊ុន អាចចុះបញ្ជី ឬ កាត់ចេញពីបញ្ជីនូវមូលប័ត្រណាមួយ ។ នីតិវិធីចុះបញ្ជី គឺមានដូចខាងក្រោម ៖
Ä ការបោះផ្សាយលក់ជាសាធារណៈលើកដំបូង ដាក់ជូនទៅគណៈកម្មការផ្សារភាគហ៊ុន
Ä ទីប្រឹក្សាហិរញ្ញវត្ថុត្រូវបានតែងតាំង
Ä ពាក្យសុំចុះបញ្ជីបានដាក់ជូនទៅផ្សារភាគហ៊ុន
Ä ការពិចារណាដោយអនុគណៈកម្មការចុះបញ្ជី
Ä ការចុះទៅធ្វើទស្សនានៅក្រុមហ៊ុន
Ä បទសម្ភាសន៍ការគ្រប់គ្រងក្រុមហ៊ុន
Ä ការអនុម័តរបស់ក្រុមប្រឹក្សាភិបាលផ្សារភាគហ៊ុន
Ä ការធ្វើជំនួញដែលបានអនុញ្ញាតនៅក្នុងហ៊ុនដែលបានចុះបញ្ជី
គួរកត់សម្គាល់ថា នៅក្នុងជំហាន ២ និង ៣ ក្រុមហ៊ុនមួយត្រូវតែដាក់ពាក្យសុំចុះបញ្ជីរបស់ខ្លួនទៅកាន់ផ្សារភាគហ៊ុនតាមរយៈក្រុមហ៊ុនត្រូវតែដាក់ពាក្យសុំចុះបញ្ជីរបស់ខ្លួនទៅកាន់ផ្សារភាគហ៊ុនតាមរយៈក្រុមហ៊ុនមូលប័ត្រ និងហិរញ្ញវត្ថុដែលបានផ្តល់សិទ្ធិអនុញ្ញាត ហើយដែលត្រូវបានតែងតាំងជា ទីប្រឹក្សាហិរញ្ញវត្ថុ ។
២. ទីផ្សារមូលប័ត្រ និងទីផ្សារភាគហ៊ុន
តើពាក្យថា ទីផ្សារមូលប័ត្រ និងទីផ្សារភាគហ៊ុន ជាពាក្យតែមួយ ឬ ជាពាក្យពីរមានន័យខុសគ្នា ?
បើនិយាយឲ្យត្រឹមត្រូវមែនទែន ពាក្យពីរនេះមានន័យខុសគ្នា ។ តាមពិតភាគហ៊ុនគ្រាន់តែជាផ្នែកមួយនៃមូលប័ត្រតែប៉ុណ្ណោះ។ ក្រៅពីភាគហ៊ុននៅមានមូលប័ត្រផ្សេងៗទៀតដែលគេយកមកធ្វើការទិញ ដូរ នៅលើទីផ្សារមូលប័ត្រដែរ ដូចជា មូលប័ត្របំណុលមូលប័ត្រជាវត្ថុធាតុដើម ឬជារូបិយវត្ថុជាដើម ។ ដោយសារតែដំបូងឡើយ ភាគហ៊ុនគឺជាប្រភេទមូលប័ត្រដែលគេទិញ លក់ច្រើនជាងគេទើបយើងចំណាំតែនិយាយ ផ្សារភាគហ៊ុន ជាប់មាត់រហូតមក ។ បើតាមភាសាបច្ចេកទេសត្រឹមត្រូវគេត្រូវហៅថា ទីផ្សារមូលប័ត្រ។
៣. ផ្សារភាគហ៊ុនខ្មែរសម្រេចប្រើប្រាក់រៀល
ផ្សារភាគហ៊ុននៅកម្ពុជា ដែលបានរៀបចំតាំងពីឆ្នាំ២០០៨ មកនោះបានជំរុញឲ្យមានការបើកសម្ពោធនៅពាក់កណ្ដាលឆ្នាំ២០១១ នេះ។
ទីផ្សារមូលប័ត្រ ឬហៅថាផ្សារភាគហ៊ុនកម្ពុជា (Stock Exchange) បានសម្រេចប្រើប្រាស់ប្រាស់រូបិយប័ណ្ណប្រាក់រៀលជាមធ្យោបាយជួញដូរក្នុងដំណើរការរបស់ខ្លួនជាផ្លូវការ។
ប្រធានគណៈកម្មការទីផ្សារមូលប័ត្រ លោក មិញ បានកុសល់មានប្រសាសន៍នៅថ្ងៃអាទិត្យ ទី១៣ មីនាថាការកំណត់ប្រើប្រាស់ប្រាក់រៀលជាផ្លូវការក្នុងផ្សារភាគហ៊ុននេះគឺដើម្បីឲ្យមានភាពឯករាជ្យក្នុងការប្រើប្រាស់ប្រាក់រៀលនិងជំរុញឲ្យមានការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀននេះមានការកើនឡើង ៖«គោលនយោបាយរបស់រដ្ឋាភិបាល គឺដើម្បីលើកកម្ពស់និងជំរុញការប្រើប្រាក់រៀលដូច្នេះហើយបានជារដ្ឋាភិបាលបានកំណត់ភាគហ៊ុនមូលប័ត្រដែលត្រូវបោះផ្សាយនឹងត្រូវចារឹកជាប្រាក់រៀលហើយនិងធ្វើការក្វូតឲ្យតម្លៃក៏ជាប្រាក់រៀលដែរ»។
ក៏ប៉ុន្តែរដ្ឋាភិបាលបានអនុញ្ញាតឲ្យទូទាត់ជាប្រាក់ដុល្លារបានដែរតាមការព្រមព្រៀងគ្នារបស់ភាគីទិញ-លក់ហើយការទូទាត់ជាប្រាក់ដុល្លារនេះអាចធ្វើបានក្នុងរយៈពេល ៣ខែដំបូងចាប់ពីពេលទីផ្សារមូលប័ត្រចាប់ផ្ដើមដំណើរការ។ទោះយ៉ាងណាក្តីអ្នកវិនិយោគបរទេសបានជំរុញឲ្យគណៈកម្មការទីផ្សារមូលប័ត្រប្រើប្រាក់ដុល្លារវិញពីព្រោះថា ការប្រើប្រាក់រៀលអាចពុំមានស្ថិរភាពធ្វើឲ្យមានការប្រថុយប្រថានច្រើនក្នុងការវាយតម្លៃ។
លោក មិញ បានកុសល បានពន្យល់ថាបញ្ហានេះមិនមានតែនៅក្នុងប្រទេសកម្ពុជាដែលបានកំណត់ប្រើប្រាក់រៀលនោះទេនៅប្រទេសជាច្រើន ដែលមានផ្សារភាគហ៊ុនក៏តែងតែមានហានិភ័យលើអត្រាប្ដូរប្រាក់ដូចគ្នាដែរ។
លោក ម៉ៃ វ៉ាន់ ប្រធាននាយកដ្ឋានឧស្សាហកម្មនិងហិរញ្ញវត្ថុនៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច បានមានប្រសាសន៍បញ្ជាក់ថាគេរំពឹងថា ផ្សារភាគហ៊ុននេះ នឹងអាចចេញរួចនៅខែកក្កដាខាងមុខនេះជាពេលវេលាមួយដែលគណៈកម្មាធិការមូលប័ត្រ ឬហៅថាទីផ្សារភាគហ៊ុនបានកំណត់សម្រាប់ការបើកសម្ពោធជាផ្លូវការហើយចំពោះដំណើរការជួញដូរក្នុងផ្សារភាគហ៊ុននេះលើកទីមួយនឹងចាប់ផ្ដើមនៅខែវិច្ឆិកា ឆ្នាំ២០១១ ៖«ខែ៧យើងនឹងបើកឲ្យមានទីផ្សារហ្នឹង ប៉ុន្តែមិនទាន់បើកឲ្យលក់ដូចថាយើងបើកឲ្យគេចូលក្នុងទីក្សាហ្នឹង ចូលមើលក្នុងព័ត៌មានគេដើរមើលប្រៀបធៀបតម្លៃអីឲ្យហើយ ខែ១១ហ្នឹងយើងចាប់ផ្ដើមលក់តែម្ដង»។
ទីផ្សារមូលប័ត្រ ឬហៅថាផ្សារភាគហ៊ុនគឺជាប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុមួយទៀត បន្ថែមទៅលើវិស័យធនាគារនិងវិស័យធានារ៉ាប់រងដែលអាចជួយបង្កើនឧបករណ៍ហិរញ្ញវត្ថុក្នុងការធ្វើឲ្យមានចលនាទន់នៅក្នុងទីផ្សារហិរញ្ញវត្ថុផ្ដល់ជម្រើសឲ្យប្រជាពលរដ្ឋក្នុងការវិនិយោគ ក្រៅពីប្រព័ន្ធធនាគារ។
កាលពីដើមឆ្នាំ២០០៨នេះកម្ពុជាបានចុះហត្ថលេខាធ្វើកិច្ចព្រមព្រៀងមួយជាមួយអ្នកតំណាងក្រុមហ៊ុនផ្សារហ៊ុនប្រទេសកូរ៉េខាងត្បូងឈ្មោះ KRX (The Korea Exchange)ដើម្បីបើកផ្សារហ៊ុននៅក្នុងឆ្នាំ២០០៩ខាងមុខនេះ។
កាលពីដើមឆ្នាំ២០០៨នេះកម្ពុជាបានចុះហត្ថលេខាធ្វើកិច្ចព្រមព្រៀងមួយជាមួយអ្នកតំណាងក្រុមហ៊ុនផ្សារហ៊ុនប្រទេសកូរ៉េខាងត្បូងឈ្មោះKRX (The Korea Exchange) ដើម្បីបើកផ្សារហ៊ុននៅក្នុងឆ្នាំ២០០៩ខាងមុខនេះ។
៤. ប្រភេទនៃមូលប័ត្រ
ក. ហ៊ុនធម្មតា
គ្មានក្រុមហ៊ុនណាមួយអាចបង្កើតឡើងដោយគ្មានសន្លឹកហ៊ុនធម្មតាបានទេ ព្រោះសន្លឹកហ៊ុនធម្មតាតំណាងឲ្យផលប្រយោជន៍របស់ម្ចាស់កម្មសិទ្ធិនៅក្នុងក្រុមហ៊ុន ។ អ្នកគ្រប់គ្រងក្រុមហ៊ុនទទួលខុសត្រូវក្នុងការងារបង្កើនផលប្រយោជន៍របស់ម្ចាស់ក្រុមហ៊ុន ។ ម្ចាស់ក្រុមហ៊ុននេះហើយដែលជាម្ចាស់សន្លឹកហ៊ុនធម្មតា។ ការនេះមានន័យថា អ្នកគ្រប់គ្រងក្រុមហ៊ុនមានភារៈបង្កើនថ្លៃហ៊ុននីមួយៗនៃសន្លឹកហ៊ុនធម្មតា ។ សន្លឹកហ៊ុនធម្មតាមិនខុសពីសន្លឹកហ៊ុនពិសេសទេ គឺគ្មានកាលបរិច្ឆេទឥណប្រតិទានឡើយ ។
គ្រប់សាជីវកម្មទាំងអស់ត្រូវតែលក់ចេញនូវហ៊ុនធម្មតា ។ ហ៊ុនធម្មតា គឺជាប្រភេទនៃមូលធន (កម្មសិទ្ធិ) មូលប័ត្រ ។
សិទ្ធិរបស់ម្ចាស់ហ៊ុនធម្មតា គឺមានភាពខុសពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀត ប៉ុន្តែជាធម្មតាពួកវារួមបញ្ចូលនូវចំណុចមួយចំនួន ដូចជា សិទ្ធិបោះឆ្នោត សិទ្ធិទទួលភាគលាភ និង សិទ្ធិដែលនៅសេសសល់ ។
ខ.ហ៊ុនពិសេស ឬហ៊ុនបុរិមា
ក្រុមហ៊ុនសាជីវកម្មមួយចំនួន ចេញលក់នូវហ៊ុនពិសេសទោះបីពួកគេមិនស្ថិតនៅក្រោមកាតព្វកិច្ចផ្លូវច្បាប់ឲ្យធ្វើដូចនេះក៏ដោយ ។ ភាគហ៊ុនពិសេសជាទូទៅបង់នៅភាគលាភថេរ ដែលត្រូវបានគេប្រកាសនៅពេលដែលភាគហ៊ុនត្រូវបានគេផ្តល់ឲ្យជាលើកដំបូងក្នុងទីផ្សារ ។
ទាក់ទងនឹងការវិនិយោគភាគហ៊ុន តើCommon Stock និងPreferred Stock ខុសគ្នាត្រង់ណា ?
Common Stock (ភាគហ៊ុនទូទៅធម្មតា) និង Preferred Stock (ភាគហ៊ុនបុរិមា)គឺសុទ្ធសឹងជាភាគហ៊ុនដូចគ្នា។ ភាពខុសគ្នា រវាងភាគហ៊ុនទាំងពីរប្រភេទនេះ មាន៣ចំណុចធំៗ៖
១-សិទ្ធិបោះឆ្នោត
អ្នកកាន់ភាគហ៊ុនធម្មតា (Common Stock) មានសិទ្ធិបោះឆ្នោត ក្នុងក្រុមហ៊ុនដូចជា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជាដើម។ចំណែកអ្នកកាន់ភាគហ៊ុនបុរិមា (Preferred Stock) វិញមិនមានសិទ្ធិបោះឆ្នោតទេ។
២-ចំណែកភាគលាភឬប្រាក់ចំណេញប្រចាំឆ្នាំដែលត្រូវបែងចែកទៅឲ្យម្ចាស់ហ៊ុន ( Dividend)
អ្នកកាន់ភាគហ៊ុនធម្មតា ទទួលចំណែកភាគលាភប្រចាំឆ្នាំទៅតាមប្រាក់ចំណេញរបស់ក្រុមហ៊ុន។ បើក្រុមហ៊ុនចំណេញច្រើន ទទួលបានច្រើន។បើក្រុមហ៊ុនចំណេញតិចទទួលបានតិច។ បើក្រុមហ៊ុនមិនចំណេញសោះអ្នកកាន់ភាគហ៊ុនធម្មតាក៏មិនបានទទួលភាគលាភដែរ។ ផ្ទុយទៅវិញអ្នកកាន់ភាគហ៊ុនបុរិមា អាចមានចំណែកភាគលាភមួយកំណត់អាស្រ័យទៅតាមក្រុមហ៊ុន ដែលចេញភាគហ៊ុននេះ។ ក្រុមហ៊ុនអាចកំណត់ជាមុនថាអ្នកកាន់ភាគហ៊ុនបុរិមាអាចទទួលបានភាគលាភប្រចាំឆ្នាំ ៥% ជារៀងរាល់ឆ្នាំ (ឧទាហរណ៍)។ ដូច្នេះ បើទោះជាក្រុមហ៊ុនចំណេញតិចតួចក៏អ្នកកាន់ភាគហ៊ុនបុរិមានៅតែទទួលបានភាគលាភ ៥%ហើយបើសិនជាក្រុមហ៊ុនចំណេញច្រើន ក៏នៅតែបាន ៥%។
៣-អាទិភាពក្នុងការទទួលបានភាគលាភ
អ្នកកាន់ភាគហ៊ុនបុរិមាមានសិទ្ធិទទួលបានចំណែកភាគលាភមុនអ្នកកាន់ភាគហ៊ុនធម្មតា។ក្រុមហ៊ុនត្រូវបែងចែកប្រាក់ចំណេញទៅឲ្យអ្នកកាន់ភាគហ៊ុនបុរិមា ជាមុនរួចហើយបានយកចំណែកដែលនៅសល់ទៅបែងចែកដល់អ្នកកាន់ភាគហ៊ុនធម្មតា។ដូច្នេះ បើសិនជាក្នុងករណីប្រាក់ចំណេញមានមិនសូវច្រើនហើយក្រោយពេលបែងចែកឲ្យអ្នកកាន់ភាគហ៊ុនបុរិមាហើយមិនមានប្រាក់ចំណេញនៅសល់អ្នកកាន់ភាគហ៊ុនធម្មតាមិនអាចទទួលបានប្រាក់ភាគលាភទេ។
ប៉ុន្តែ គួរបញ្ជាក់បន្ថែមថា អ្នកកាន់ភាគហ៊ុនបុរិមា (Preferred Stock) មានសិទ្ធិទទួលចំណែកប្រាក់ភាគលាភមុនអ្នកកាន់ភាគហ៊ុនធម្មតា ប៉ុន្តែមិនមែនមានន័យថា មិនប្រាកដថាអាចទទួលបានប្រាក់ភាគលាភគ្រប់ពេលទេ។ប្រសិនបើក្រុមហ៊ុនមិនមានលុយ យកមកចែកប្រាក់ភាគលាភឲ្យទេអ្នកកាន់ភាគហ៊ុនបុរិមា មិនអាចតម្រូវឲ្យក្រុមហ៊ុនត្រូវតែបង់នោះទេ។
នេះខុសពីករណីអ្នកកាន់សញ្ញាប័ណ្ណ (Bond)។ អ្នកកាន់សញ្ញាប័ណ្ណក្រុមហ៊ុនគឺជាម្ចាស់បំណុលរបស់ក្រុមហ៊ុន។ ដូច្នេះក្រុមហ៊ុនមានកាតព្វកិច្ចត្រូវតែសងបំណុលឬក៏បង់ការប្រាក់ទៅឲ្យអ្នកកាន់សញ្ញាប័ណ្ណ។ ទោះជារកស៊ីចំណេញ ឬខាតក៏ក្រុមហ៊ុនត្រូវតែរកលុយមកបង់។បើសិនជាក្រុមហ៊ុនមិនមានលុយបង់ទៅឲ្យអ្នកកាន់សញ្ញាប័ណ្ណទេក្រុមហ៊ុនអាចនឹងត្រូវតុលាការដាក់ឲ្យក្ស័យធនដើម្បីលក់ឡាយឡុងទ្រព្យក្រុមហ៊ុនយកលុយទៅសងអ្នកកាន់សញ្ញាប័ណ្ណដែលជាម្ចាស់បំណុល៕
៥. ប្រាក់លាភ និងប្រាក់ចំណេញ
តើអ្នកទិញភាគហ៊ុនអាចទទួលបានផលចំណេញអ្វីខ្លះ និងអាចខាតបង់អ្វីខ្លះ ?
កាលណាអ្នកណាទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយនោះ អ្នកនោះនឹងក្លាយជាម្ចាស់ហ៊ុនរបស់ក្រុមហ៊ុននោះ ហើយមានសិទ្ធិដូចម្ចាស់ហ៊ុនដទៃទៀតដែរ ដូចជាសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជាដើម គ្រាន់តែថា អ្នកណាមានភាគហ៊ុនច្រើន មានសម្លេងបោះឆ្នោតច្រើន អ្នកមានភាគហ៊ុនតិច មានសម្លេងតិច ។ នៅពេលដែលក្រុមហ៊ុនរកស៊ីបានចំណេញលុយ ហើយគេយកលុយនេះមកចែកគ្នាម្ចាស់ភាគហ៊ុនទាំងអស់ទទួលបានចំណែកប្រាក់ចំណេញនេះស្របទៅតាមភាគហ៊ុនដែលខ្លួនមាន ។ បើមានភាគហ៊ុន ១% ទទួលបានចំណេញ ១% ។ ប៉ុន្តែបើក្រុមហ៊ុនខាត ក៏ខាតទៅតាមនោះដែរ ។
ហេតុអ្វីបានជាមានអ្នកលេងភាគហ៊ុនខ្លះចំណេញ ឬក៏ខាតរហូតដល់ទៅរាប់លានដុល្លារ ក្នុងមួយប៉ព្រិចភ្នែក ?
អ្នកលេងភាគហ៊ុនបែបនេះទិញភាគហ៊ុនមិនមែនទុកចាំទទួលចំណេញលុយពីក្រុមហ៊ុនទេ គឺទិញមកដើម្បីលក់ទៅវិញយកចំណេញភ្លាមៗ ។ ក្នុងករណីនេះ ភាគហ៊ុន ត្រូវក្លាយទៅជាទំនិញដែលគេលក់ចេញ ទិញចូល ដូចទំនិញដែលគេលក់នៅលើទីផ្សារធម្មតាដែរ ។ ឧទាហរណ៍ៈ ពេលខ្ញុំលឺដំណឹងអំពីរឿងផ្តាសាយអា កំពុងតែរីករាលដាលឡើងនៅប្រទេសម៉ិចស៊ិច ខ្ញុំវិភាគទៅឃើញថាជម្ងឺនេះជាជម្ងឺឆ្លងខ្លាំងដែលអាចរាលដាលទៅប្រទេសផ្សេងៗទៀត ។ ដើម្បីបង្ការជម្ងឺនេះកុំឲ្យឆ្លងរាលដាល គេប្រាកដជាត្រូវនាំគ្នាចាក់វ៉ាក់សាំង ។អ៊ីចឹងក្រុមហ៊ុនផលិតវ៉ាក់សាំងប្រាកដជាលក់វ៉ាក់សាំងបានច្រើន ហើយចំណេញលុយច្រើន។ដល់ពេលនោះ ភាគហ៊ុនក្រុមហ៊ុនផលិតវ៉ាក់សាំង ប្រាកដជាឡើងថ្លៃកប់ពពកព្រោះអ្នកណាក៏ចង់ទិញភាគហ៊ុននេះដែរ។ ដូច្នេះខ្ញុំក៏ប្រមូលទិញភាគហ៊ុនក្រុមហ៊ុននេះទុក ទាន់ពេលនៅថោក។ពេលដែលភាគហ៊ុននេះឡើងថ្លៃ ខ្ញុំក៏លក់ចេញទៅវិញភ្លាម យកចំណេញ។ខ្ញុំចេះតែបន្តធ្វើអ៊ីចឹងរហូតទៅ ជាមួយក្រុមហ៊ុនផ្សេងទៀតក៏ធ្វើដូចគ្នា!ជួនកាលទិញពេលនេះ មួយម៉ោងក្រោយឡើងថ្លៃ លក់ទៅវិញភ្លាមក៏មាន។
ផ្ទុយទៅវិញ បើការវិភាគរបស់ខ្ញុំខុស ភាគហ៊ុនមិនឡើងថ្លៃស្រាប់តែចុះថ្លៃទៅវិញ ខ្ញុំក៏ខាតបង់ទៅតាមនោះដែរ។បើសិនជាខ្ញុំដឹងខ្លួនទាន់ ពេលឃើញភាគហ៊ុនចាប់ចុះបន្តិចខ្ញុំប្រញាប់លក់ចេញភ្លាមៗ ខ្ញុំខាតដែរ តែខាតតិច។ ក៏ប៉ុន្តែ ពេលខ្លះខ្ញុំមិនចង់លក់ចេញភ្លាមទេ អង្គុយចាំមើល ក្រែងវាឡើងមកវិញ។បើវាឡើងមកវិញមែនវាគ្រាន់ ប៉ុន្តែ បើវាចេះតែចុះទៅទៀត ហើយខ្ញុំចេះតែចាំដល់ពេលមួយវាចុះទាបខ្លាំង បានខ្ញុំលក់ចេញពេលនោះខ្ញុំក៏ខាតឡុងចុងអ៊ីចឹងទៅ។
សូមបញ្ជាក់ថា ការលេងភាគហ៊ុនបែបនេះ គឺជារឿងប្រថុយប្រថានបំផុត។ ជួនកាលចំណេញមក ខាតទៅវិញអស់ទៅវិញភ្លាមក៏មាន។ ខាតទាំងដើមអស់ទៅទៀតក៏មានប្រៀបដូចទៅនឹងការភ្នាល់ល្បែងដូច្នេះដែរ។ ការលេងភាគហ៊ុនរបៀបនេះឯងដែលពេលខ្លះ ធ្វើឲ្យផ្សារភាគហ៊ុនដួលដាំដូងហើយពេលខ្លះបង្កើតទៅជាវិបត្តិហិរញ្ញវត្ថុពាសពេញពិភពលោកក៏មាន។
ក. ប្រាក់ចំណេញមូលធន
នៅពេលដែលហ៊ិនត្រូវបានគេទិញតាមតម្លៃមួយដែលផ្តល់ឲ្យ ហើយជាបន្តបន្ទាប់ត្រូវបានគេដាក់លក់តាមតម្លៃមួយខ្ពស់ជាងប្រាក់ចំណេញជាលទ្ធផល គឺត្រូវបានគេស្គាល់ថា ជាប្រាក់ចំណេញមូលធន ។ ការព្យាយាមសម្រាប់ ទិញ ទាប លក់ ខ្ពស់ ប្រាក់ចំណេញរយៈពេលខ្លី គឺជាសកម្មភាពប្រមើលមើលទុកជាមុនដែលគេស្គាល់ថាជា ការជួញដូររយៈពេលខ្លី ។ ជាញឹកញាប់មូលប័ត្រត្រូវបានគេកាន់កាប់ហ៊ុនសម្រាប់រយៈពេលមួយថ្ងៃ ជួនកាលសម្រាប់តែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែអ្នកវិនិយោគជាបុគ្គល និងស្ថាប័នភាគច្រើន និងកាន់កាប់សម្រាប់រយៈពេលច្រើនឆ្នាំ ។
ក្រុមហ៊ុនមួយចំនួនដែលរំពឹងថា រីកចម្រើនមួយរយៈពេល ត្រូវបានគេស្គាល់ថាជា ហ៊ុនចម្រើន ។ អ្នកវិនិយោគទុនទិញហ៊ុនរបៀបនេះ ក្នុងការរំពឹងទុកថាតម្លៃភាគហ៊ុនក្នុងមួយភាគហ៊ុនរបស់គេ នឹងកើនឡើងមួយរយៈពេល គឺពេលដែលក្រុមហ៊ុនរីកចម្រើន ។ហើយនៅពេលដែលចំណូលមួយភាគហ៊ុន និងភាគលាភរបស់ខ្លួនកើនឡើង ។ នៅពលដែលហ៊ុនត្រូវបានគេកាន់កាប់រយៈពេលជាងមួយឆ្នាំ គឺលក់បានប្រាក់ចំណេញ ហើយប្រាក់ចំណេញ គឺជាប្រាក់ចំណេញរយៈពេលវែង ។ ប្រាក់ចំណេញរយៈពេលខ្លី គឺជាលទ្ធផលនៃការជួញដូរដែលមានប្រាក់ចំណេញ ទៅលើមូលប័ត្រ ហើយដែលត្រូវបានគេកាន់កាប់រយៈពេលមួយឆ្នាំ ឬតិចជាងនេះ ។ ប្រាក់ចំណេញមូលធនក៏បានមកពីការលក់រយៈពេលខ្លីដែលជាបន្តបន្ទាប់ត្រូវបានគេទិញតាមតម្លៃមួយទាបជាង ។
អ្នកវិនិយោគទុន ជួនកាលទិញមូលប័ត្រសម្រាប់តែសក្តានុពលចំណេញជាមូលធនរបស់គេតែប៉ុណ្ណោះ ។ ហ៊ុនចម្រើនមួយចំនួនចំណាយទៅលើភាគលាភតិចតួចណាស់ជួនកាលស្ទើរតែគ្មានផង ។ វាប្រហែលជាត្រឹមត្រូវដែលនិយាយថាអ្នកវិនិយោគអភិរក្សដែលជាប់ទាក់ទិនក្នុងនេះគឺចាប់អារម្មណ៍ទៅលើ ហ៊ុនចំណូល ក្នុងខណៈដែលអ្នកទាំងនោះផ្សងព្រេង និងសុខចិត្តទទួលយកនូវហានិភ័យចំពោះការចាប់អារម្មណ៍ទៅលើ ហ៊ុនចម្រើន ។ នៅពេលដែលហ៊ុនមួយចំនួន ជាហ៊ុនដែលបង់ទៅលើភាគលាភជាមួយនឹងឱកាសតិចតួចសម្រាប់ការរីកចម្រើន ដែលប្រមើលមើលការរីកចម្រើននៅក្នុងថ្លៃ ។ ហើយហ៊ុនផ្សេងទៀតផ្តល់សក្តានុពលភាគលាភតូចប៉ុន្តែឱកាសសម្រាប់ប្រាក់ចំណេញមូលធនច្រើន ដូចជាទុនផ្សងព្រេង ស្ថានភាពពិសេស និងហ៊ុនមួយចំនួន ។ ប្រហែលជាហ៊ុនភាគច្រើនបំផុតផ្តល់រង្វាន់ដែលអាចធ្វើទៅបានទាំងភាគលាភ និងប្រាក់ចំណេញមូលធន ។
ដោយហេតុនេះហើយ ហ៊ុនត្រូវបានគេទិញ គឺ សម្រាប់ភាគលាភ និង ឬ ប្រាក់ចំណេញមូលធនសម្រាប់ការវិនិយោគទុន ។ ការវិនិយោគទុនលើហ៊ុនភាគច្រើនបំផុតមានសមតុល្យរវាងស្ថានភាពចំណូល និងហ៊ុនដែលមានសក្តានុពលចំពោះប្រាក់ចំណេញមូលធន ។ អ្នកវិនិយោគខ្លះទទួលយកនូវគោលបំណងនេះ ដោយការទិញមូលប័ត្រជាផ្នែកៗជាមួយនឹងការចម្រុះរបៀបនេះជាដំណាងគឺសង្គមធនចំណូលរីកចម្រើន ។
ខ. ភាគលាភ
ហ៊ុនធម្មតាមួយចំនួន និងហ៊ុនពិសេសទាំងអស់ត្រូវបង់ចំពោះភាគលាភ ។ ហ៊ុនដែលត្រូវទទួលភាគលាភ ភាគច្រើនត្រូវបានគេបែងចែកដោយឈរលើមូលដ្ឋានបីខែម្តង (គឺបួនដងក្នុងមួយឆ្នាំ) ។ គម្រោងផែនការនេះ គឺមិនមែនជាតម្រូវការផ្លូវច្បាប់ទេ ប៉ុន្តែក្រុមហ៊ុនភាគច្រើនមានការចាប់អារម្មណ៍ចំពោះតម្រូវការនេះ ។ បរិមាណ និងការកំណត់ពេលនៃការបង់ភាគលាភ គឺស្ថិតនៅដាច់ដោយឡែកពីគ្នា ពីក្រុមប្រឹក្សានាយកនៃក្រុមហ៊ុនសាជីវកម្ម ។ ក្រុមហ៊ុនសាជីវកម្មដែលរកប្រាក់ចំណេញបានច្រើនបំផុតបែងចែកនូវប្រាក់ចំណេញនោះជាមួយនិងអ្នកវិនិយោគរបស់គេដោយបង់ឲ្យពួកគេនូវភាគលាភជាសាច់ប្រាក់ ។ ច្បាប់ទូទៅមួយ គឺថាប្រាក់ចំណេញពាក់កណ្តាល គឺត្រូវបង់ទៅឲ្យម្ចាស់ភាគហ៊ុន និងបរិមាណសល់ពាក់កណ្តាល គឺត្រូវបានយកទៅវិនិយោគជាថ្មីនៅក្នុងក្រុមហ៊ុន ។ ក្រុមហ៊ុនមួយចំនួនស្ថិតនៅក្នុងរយៈពេលរីកចម្រើនខ្លាំងខ្លា អាចនឹងជ្រើសរើសយកការវិនិយោគឡើងវិញច្រើនបំផុត ឬ ស្ទើរតែទាំងអស់នៃប្រាក់ចំណេញរបស់គេដើម្បីធ្វើឲ្យកាន់តែរីកធំ ដោយគ្រាន់តែបង់ទៅលើភាគលាភជាសាច់ប្រាក់តិចតួច ឬ ស្ទើរតែមិនបង់តែម្តង ។
គ្មានច្បាប់ចែងថា ក្រុមហ៊ុនមួយត្រូវតែបង់ភាគលាភទៅឲ្យភាគហ៊ុនធម្មតារបស់ខ្លួនទេ កុំសូម្បីតែក្រុមហ៊ុនកំពុងរកបានប្រាក់ចំណេញក៏ដោយ ។ ក្រុមប្រឹក្សានាយកអាច បង្កើន បន្ថយ ឬលុបបំបាត់នូវអត្រាភាគលាភរបស់ក្រុមហ៊ុនមួយ ។ ភាគលាភសម្រាប់ហ៊ុនធម្មតា គឺមានភាពបត់បែនបាន ប៉ុន្តែក្រុមហ៊ុនព្យាយាមរក្សានូវចរាចរដ៏ត្រឹមត្រូវនៃភាគលាភ ការបង្កើតឡើងនូវភាគលាភ នៅពេលដែលក្រុមហ៊ុនទទួលបាននូវការកើនឡើងនូវចំណូលសុទ្ធ ។ ក្រុមហ៊ុនមួយដែលមានអត្រាភាគលាភប្រចាំឆ្នាំ ១.២០ ដុល្លា អាចនឹងត្រុវបង់ចេញ ០.៣០ ដុល្លាក្នុងមួយត្រីមាស ។ ក្នុងករណីនេះ ប្រចាំឆ្នាំ គឺ ១.២០ ដុល្លា អត្រាត្រីមាស គឺ ០. ៣០ ។
ការទទួលបានដែលរំពឹងទុកនៃចំណូលភាគលាភ គឺជួនកាលថ្លឹងថ្លែងគ្រប់គ្រាន់សម្រាប់ ការវិនិយោគនៅក្នុងហ៊ុនដែលបានផ្តល់ជាពិសេសប្រសិនបើការទទួលបានពីការវិនិយោគ លើសពីចំណូលដែលទទួលបានដោយបានចាត់ចែងដោយគណនីសន្សំ ឬ បណ្ណបញ្ញើ ។ ហ៊ុនដែលបង់ចេញនូវភាគលាភដ៏ត្រឹមត្រូវត្រូវបានគេស្គាល់ថាជា ហ៊ុនចំណូល ។ ទាំងនេះ គឺមានការនិយមជាទូទៅជាមួយបុគ្គល និងស្ថាប័នដែលពេញចិត្តជាមួយនិងអត្រាត្រឡប់មកវិញ និងខ្លួនវាផ្ទាល់ ។ អ្នកបង្កើតចំណូលដែលអាចពឹងពាក់បាន ដូចនេះគឺជាទូទៅស្ថិតនៅក្នុងឧស្សាហកម្មដែលមានស្ថេរភាពដូចជា ទឹក ភ្លើង និងហ៊ុនចំណីអាហារ ។ ក្នុងខណៈនៃការទទួលនូវចំណូលគឺមានសារៈសំខាន់ចំពោះអ្នកវិនិយោគទុនមួយចំនួន និងដូចដែលបានបញ្ជាក់ពីខាងដើម ជួនកាលមានមូលហេតុតែមួយប៉ុណ្ណោះសម្រាប់ការទិញហ៊ុន អ្នកវិនិយោគទុន ភាគច្រើនសង្ឃឹមទទួលបានត្រឡប់មកវិញបន្ថែមជាទម្រង់នៃទុនដែលបានមកពីការលក់ហ៊ុនឬ ប្រាក់ចំណេញមូលធន ឬទុនបានមកពីការលក់អចលនទ្រព្យ ឬ ហ៊ុន ។
៦. មូលហេតុនៃផលចំណេញ និងការខាតបង់នៃភាគហ៊ុន
អ្នកលេងភាគហ៊ុនបែបនេះទិញភាគហ៊ុនមិនមែនទុកចាំទទួលចំណែកលុយចំណេញពីក្រុមហ៊ុនទេ គឺទិញមកដើម្បីលក់ទៅវិញ យកចំណេញភ្លាមៗ។ ក្នុងករណីនេះ ភាគហ៊ុន ត្រូវក្លាយទៅជាទំនិញដែលគេលក់ចេញ ទិញចូល ដូចទំនិញដែលគេលក់នៅលើទីផ្សារធម្មតាដែរ។
ឧទាហរណ៍៖ ពេលខ្ញុំឮដំណឹងអំពីរឿងជំងឺផ្តាសាយអា កំពុងតែរីករាលដាលឡើងនៅម៉ិចស៊ិច ខ្ញុំវិភាគទៅ ឃើញថា ជំងឺនេះជាជំងឺឆ្លងខ្លាំងដែលអាចរាលដាលទៅប្រទេសផ្សេងៗទៀត។ ដើម្បីបង្ការកុំឲ្យជំងឺនេះឆ្លងរាលដាលគេប្រាកដជាត្រូវនាំគ្នាចាក់វ៉ាក់សាំង។ អ៊ីចឹងក្រុមហ៊ុនផលិតវ៉ាក់សាំងប្រាកដជាលក់វ៉ាក់សាំងបានច្រើន ហើយចំណេញលុយច្រើន។ដល់ពេលនោះ ភាគហ៊ុនក្រុមហ៊ុនផលិតវ៉ាក់សាំង ប្រាកដជាឡើងថ្លៃកប់ពពកព្រោះអ្នកណាក៏ចង់ទិញភាគហ៊ុននេះដែរ។ ដូច្នេះខ្ញុំក៏ប្រមូលទិញភាគហ៊ុនក្រុមហ៊ុននេះទុក ទាន់ពេលនៅថោក។ពេលដែលភាគហ៊ុននេះឡើងថ្លៃ ខ្ញុំក៏លក់ចេញទៅវិញភ្លាម យកចំណេញ។ខ្ញុំចេះតែបន្តធ្វើអ៊ីចឹងរហូតទៅ ជាមួយក្រុមហ៊ុនផ្សេងទៀតក៏ធ្វើដូចគ្នា!ជួនកាលទិញពេលនេះ មួយម៉ោងក្រោយឡើងថ្លៃ លក់ទៅវិញភ្លាមក៏មាន។
ផ្ទុយទៅវិញ បើការវិភាគរបស់ខ្ញុំខុស ភាគហ៊ុនមិនឡើងថ្លៃស្រាប់តែចុះថ្លៃទៅវិញ ខ្ញុំក៏ខាតបង់ទៅតាមនោះដែរ។បើសិនជាខ្ញុំដឹងខ្លួនទាន់ ពេលឃើញភាគហ៊ុនចាប់ចុះបន្តិចខ្ញុំប្រញាប់លក់ចេញភ្លាមៗ ខ្ញុំខាតដែរ តែខាតតិច។ ក៏ប៉ុន្តែ ពេលខ្លះខ្ញុំមិនចង់លក់ចេញភ្លាមទេ អង្គុយចាំមើល ក្រែងវាឡើងមកវិញ។បើវាឡើងមកវិញមែនវាគ្រាន់ ប៉ុន្តែ បើវាចេះតែចុះទៅទៀត ហើយខ្ញុំចេះតែចាំដល់ពេលមួយវាចុះទាបខ្លាំង បានខ្ញុំលក់ចេញពេលនោះខ្ញុំក៏ខាតឡុងចុងអ៊ីចឹងទៅ។
សូមបញ្ជាក់ថា ការលេងភាគហ៊ុនបែបនេះ គឺជារឿងប្រថុយប្រថានបំផុត។ ជួនកាលចំណេញមក ខាតទៅវិញអស់ទៅវិញភ្លាមក៏មាន។ ខាតទាំងដើមអស់ទៅទៀតក៏មានប្រៀបដូចទៅនឹងការភ្នាល់ល្បែងដូច្នេះដែរ។ ការលេងភាគហ៊ុនរបៀបនេះឯងដែលពេលខ្លះ ធ្វើឲ្យផ្សារភាគហ៊ុនដួលដាំដូងហើយពេលខ្លះបង្កើតទៅជាវិបត្តិហិរញ្ញវត្ថុពាសពេញពិភពលោកក៏មាន។
៧. ការគិតតម្លៃភាគហ៊ុនជាប្រាក់
វាអាស្រ័យថា តើយើងមានភាគហ៊ុនក្រុមហ៊ុនអ្វី? ភាគហ៊ុនរបស់ក្រុមហ៊ុននីមួយៗមានតម្លៃខុសៗគ្នា ។ តាមការពិត ភាគហ៊ុនមួយ មិនឡើងថ្លៃ ឬចុះថ្លៃភ្លាមៗដូចដែលយើងឃើញនៅលើទីផ្សារភាគហ៊ុនទេ។ ឧបមាថា ក្រុមហ៊ុនមួយមានដើមទុន១លានដុល្លារ ហើយបែងចែកជា១លានភាគហ៊ុន។ អ៊ីចឹង ១ភាគហ៊ុន គឺថ្លៃ១ដុល្លារហើយនៅតែ១ដុល្លារអ៊ីចឹងរហូត លើកលែងតែដល់ពេលណាមួយគេបង្កើនដើមទុនក្រុមហ៊ុននេះដល់ ២លាន ពេលនោះ ទើបថ្លៃភាគហ៊ុនឡើងដល់២ដុល្លារក្នុងមួយហ៊ុន។ បើគណនាតាមតម្លៃភាគហ៊ុនបែបនេះមិនមានអ្វីស្មុគស្មាញនោះទេ។ ១ហ៊ុនថ្លៃ១ដុល្លារ បើយើងមាន១ពាន់ហ៊ុនគឺស្មើនឹង១ពាន់ដុល្លារ។
ក៏ប៉ុន្តែ តម្លៃភាគហ៊ុន នៅលើទីផ្សារភាគហ៊ុនវាខុសពីតម្លៃហ៊ុនដែលក្រុមហ៊ុនចុះបញ្ជីលក់។ តម្លៃភាគហ៊ុន នៅលើទីផ្សារភាគហ៊ុនប្រែប្រួលឡើងចុះភ្លាមៗ មិនទៀងទាត់នោះទេ។ ដូច្នេះ តម្លៃភាគហ៊ុនដែលអ្នកណាម្នាក់មានក្នុងដៃ វាប្រែប្រួលទៅតាមពេលវេលា។ ឧបមាថាខ្ញុំមានភាគហ៊ុនក្រុមហ៊ុនតូតាល់ ចំនួន ១ពាន់ហ៊ុន។ តាមតម្លៃលើទីផ្សារ នៅពេលនេះម៉ោងនេះ ភាគហ៊ុនតូតាល់ ថ្លៃ១០ដុល្លារ ក្នុង១ហ៊ុន។ អ៊ីចឹង ខ្ញុំមាន១ពាន់ហ៊ុនវាស្មើនឹង ១ម៉ឺនដុល្លារ។ ក៏ប៉ុន្តែដរាបណាខ្ញុំមិនទាន់លក់ភាគហ៊ុនទាំងនេះចេញផុតពីដៃទេ ១ម៉ឺនដុល្លារនេះគ្រាន់តែជាតម្លៃលើក្រដាសប៉ុណ្ណោះ។កន្លះម៉ោងក្រោយវាអាចរលាយបាត់ទៅអស់ក៏មានឬក៏វាអាចកើនឡើងរហូតដល់ទៅ២ម៉ឺនក៏ថាបាន។
៨. ចំនួន Point
Pointsនេះ មិនមែនជាថ្លៃភាគហ៊ុនទេគ្រាន់តែជាសន្ទស្សន៍តែប៉ុណ្ណោះ។ សន្ទស្សន៍របស់ភាគហ៊ុននេះ កំណត់ដោយក្រុមហ៊ុនដែលមានជំនាងខាងហ្នឹង។ គេប្រើប្រាស់សន្ទស្សន៍ភាគហ៊ុន ដើម្បីតាមដានមើលអំពីការវិវឌ្ឍនៃទីផ្សារភាគហ៊ុន។ ឧបមាថា ពេលចាប់បើកលក់ពេលព្រឹកភាគហ៊ុនមាន ១០០០ Point ហើយស្រាប់តែ ថ្ងៃរសៀល វាចុះមកនៅត្រឹម ៩០០ មានន័យថាភាគហ៊ុនធ្លាក់ចុះ ១០០ Points ស្មើនឹង ១០% ឬក៏បើឡើងដល់ ១១០០ មានន័យថាភាគហ៊ុនវាកើនឡើង ១០%។
អ្វីដែលសំខាន់ គឺមិនមែនចំនួន Point ១០០០, ២០០០ ឬក៏ ៣០០០ពាន់នេះទេ។អ្វីដែលគេតាមដានខ្លាំងជាងគេ គឺភាគរយ ដែលអាចឲ្យគេដឹងថាភាគហ៊ុននៅកន្លែងណាមួយ វាកើនឡើង ឬក៏ធ្លាក់ចុះ? បើកើនៗប៉ុន្មាន? បើចុះៗប៉ុន្មាន? ត្រូវទិញ ឬក៏ត្រូវលក់? លក់ឥឡូវឬមួយក៏ចាំបន្តិចទៀត?
៩. គុណសម្បត្តិ និងគុណវិបត្តិនៃទីផ្សារមូលប័ត្រ
គុណសម្បត្តិ
គុណវិបត្តិ
១០. ការដោះដូរបទពិសោធបើកទីផ្សារមូលប័ត្ររវាងកម្ពុជា និងកូរ៉េខាងត្បូង
ក្នុងខណៈពេលដែលកម្ពុជាគ្រោងនឹងបើកទីផ្សារមូលប័ត្ររបស់ខ្លួននោះ ក្រុមហ៊ុនកូរ៉េខាងត្បូងបានមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើការសហការជាមួយគណៈកម្មការមូលប័ត្រកម្ពុជាដើម្បីពិភាក្សាពីមេរៀនបទពិសោធន៍បើកទីផ្សារមូលប័ត្រ ។ កិច្ចពិភាក្សាស្វែងយល់ពីទីផ្សារមូលប័ត្រនេះ គឺជាការខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅកាន់ទីផ្សារមូលប័ត្រដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តកម្ពុជា ។ ប្រធានក្រុមហ៊ុនកូរ៉េខាងត្បូងបានមានប្រសាសន៍ថា ទីផ្សារមូលប័ត្រគឺជាយន្តការដ៏សំខាន់មួយក្នុងការលើកស្ទួយខឿនសេដ្ឋកិច្ចជាតិ ។
១១. ផ្សារភាគហ៊ុនរបស់កូរ៉េខាងត្បូង
ទីផ្សារភាគហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង បានឡើថ្លៃចំនួន ១.៧៣ភាគរយ នៅព្រឹកថ្ងៃពុធនេះក្នុងកំឡុង ពេលដែលផ្សារភាគហ៊ុនរបស់ពិភពលោកកំពុងចុះថ្លៃជាលំដាប់ដោយសារបាតុភូតធម្មជាតិស៊ូណាមិនៅប្រទេសជប៉ុន។
ចំណែកសហរដ្ឋអាមេរិក បានខាតបង់ទឹកប្រាក់ប្រមាណជា ៦២៦ពាន់លានដុល្លា នៅសប្តាហ៍នេះដោយសារ ទីផ្សារភាគ ហ៊ុនចុះថ្លៃជាលំដាប់រហូតដល់ជាង១០ភាគរយ។
អ្នកជំនាញសេដ្ឋកិច្ច ប្រេនដា ប្រោន បានអោយដឹងថា៖ សេដ្ឋកិច្ចរបស់អាមេរិកមួយផ្នែកគឺពឹងផ្អែកលើប្រទេសជប៉ុន ហើយពេលជប៉ុនជួបបញ្ហាខាតបង់សហរដ្ឋអាមេរិកក៏ខាតបង់ដែរ។
សេដ្ឋកិច្ចវិទូ ភីធ័រ ឌីកសុន បានអោយដឹងថា៖ ផ្សារភាគហ៊ុនរបស់សហភាពអ៊ឺរ៉ុប និងធ្លាក់ចុះទាបបំផុតរយៈពេល ១៤សប្តាហ៍ក្រោយពីការរញ្ជួយដីនៅជប៉ុន៕
ទីផ្សារភាគហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង បានឡើថ្លៃចំនួន ១.៧៣ភាគរយ នៅព្រឹកថ្ងៃពុធនេះក្នុងកំឡុង ពេលដែលផ្សារភាគហ៊ុនរបស់ពិភពលោកកំពុងចុះថ្លៃជាលំដាប់ដោយសារបាតុភូតធម្មជាតិស៊ូណាមិនៅប្រទេសជប៉ុន។
ចំណែកសហរដ្ឋអាមេរិក បានខាតបង់ទឹកប្រាក់ប្រមាណជា ៦២៦ពាន់លានដុល្លា នៅសប្តាហ៍នេះដោយសារ ទីផ្សារភាគ ហ៊ុនចុះថ្លៃជាលំដាប់រហូតដល់ជាង១០ភាគរយ។
អ្នកជំនាញសេដ្ឋកិច្ច ប្រេនដា ប្រោន បានអោយដឹងថា៖ សេដ្ឋកិច្ចរបស់អាមេរិកមួយផ្នែកគឺពឹងផ្អែកលើប្រទេសជប៉ុន ហើយពេលជប៉ុនជួបបញ្ហាខាតបង់សហរដ្ឋអាមេរិកក៏ខាតបង់ដែរ។
សេដ្ឋកិច្ចវិទូ ភីធ័រ ឌីកសុន បានអោយដឹងថា៖ ផ្សារភាគហ៊ុនរបស់សហភាពអ៊ឺរ៉ុប និងធ្លាក់ចុះទាបបំផុតរយៈពេល ១៤សប្តាហ៍ក្រោយពីការរញ្ជួយដីនៅជប៉ុន៕
នេះជាចំណេះដឹងមួយដ៏ល្អ សំរាប់ឲ្យប្រជាជនបានយល់ដឹងអំពីទីផ្សារមូលប័ត្រនៅកម្ពុជា
ReplyDelete